ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ បើក​ម៉ូតូ​លឿន​រេ​ចង្កូត​ដួល​ធ្លាក់ចូល​ស្រះ ម៉ូតូ​សង្កត់​ស្លាប់​ ​

បុរស​ម្នាក់ បើក​ម៉ូតូ​លឿន​រេ​ចង្កូត​ដួល​ធ្លាក់ចូល​ស្រះ ម៉ូតូ​សង្កត់​ស្លាប់​ ​

ខេត្ត​កណ្តាល​៖ គ្រោះថ្នាក់​ចរាច​រណ៍បង្ក​ដោយ​ខ្លួនឯង​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភូមិ​សេ​ដា ឃុំ​វិហារ​សួគិ៍ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​
​មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​SUZUKI​ស្មាស់ ធន់​សេ​១១០ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រៃវែង​1F-2173 បើកបរ​ដោយ​ឈ្មោះ​សុខា សាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ខេត្ត​ព្រៃវែង បាន​បើកបរ​ម៉ូតូ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៦-៣៧ មកដល់​ចំណុច​កើតហេតុ​បាន​ធ្លាក់​ផ្លូវ​ចូល​ស្រះ​ត្រពាំង​មួយ​ហើយ​ម៉ូតូ​សង្កត់ពីលើ​ខ្លួន​បណ្តាលឲ្យ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​តែ​ម្តង​។​
​ករណី​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​សាកសព​ជនរងគ្រោះ​បាន​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យតា​ម​ប្រពៃណី​៕

tong-1-2 tong-2-2 tong-3-2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya