ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​កាច់​សោ​.​ក​ម៉ូតូ​ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​ម្នាក់ ករណី​កាច់​សោ​.​ក​ម៉ូតូ​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០១៦ ក្នុងផ្ទះ​សំណាក់​មនោ​រម្យ​រីករាយ ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។ ជនសង្ស័យ​ឈ្មោះ ហម ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ទ្រា​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌ​មានជ័យ​និង​មាន​ស្រុកកំណើត​ភូមិ​ឈ្នេះ​ជ័យ​លើ ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។​
​ចំណែក​ជនរងគ្រោះ​ឈ្មោះ ភី​ន ចិ​ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក និង​មាន​ស្រុកកំណើត​ភូមិ​សង្កែ​ជ្រុំ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អន្ទេ ខេត្ត​ព្រៃវែង​។​
​នៅ​មុន​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​របស់​គាត​ម៉ាក​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ពណ៌​ខៀវ សេរី​២០១៦ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FR-1349 ចូល​ទៅ​ដេក​ក្នុងផ្ទះ​សំណាក់​ខាងលើ​រហូត​ដល់ ម៉ោង​១​និង​៤០​នាទី​រសៀល​គាត់​ចុះ​មក​វិញ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​អង្គុយ​លើ​ម៉ូតូ​របស់​គាត់​ពេលនោះ​គាត់​បាន​យក​កូនសោរ​ម៉ូតូ​មកចាក់​ស្រាប់តែ​ឃើញ​គ្រាប់​សោ​បែកខ្ទេច​អស់​ក៏​ចាប់​ជន​ខាងលើ​ឃាត់ខ្លួន​ប្រគល់ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​មាន​បំណង​កាច់​សោ​.​ក​ម៉ូតូ​នោះ​ពិតមែន​តែ​ត្រូវ​ម្ចាស់​គេ​ទាន់​ក៏​ចាប់​យក​មក​ប្រគល់ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់ការ​តាម​នីតិវិធី​៕
2-125 3-92

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya