ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល បុរស​ម្នាក់ ​ ​ចាក់​សាំង​ដុត​ខ្លួនឯង ​នៅលើ​សួនច្បារ​មុខ​សាលាស្រុក​ព្រៃនប់​​  ||     ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ វិលមុខ​ធ្លាក់​ពីលើ​កាណូត​លង់ទឹក​ស្លាប់ សង្ស័យ​ខ្យល់គរ​ ​

បុរស​ម្នាក់ វិលមុខ​ធ្លាក់​ពីលើ​កាណូត​លង់ទឹក​ស្លាប់ សង្ស័យ​ខ្យល់គរ​ ​

កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ​ម​ខណៈពេល​ដែល​បើក​កា​ណូត​ពី​នាក់​ប្អូនថ្លៃ​ពី​ផ្ទះ​បណ្តែត​ទឹក​មក​មាត់ទឹក​ជើង​កំពង់​ឆ្នុកទ្រូ​បាន​វិលមុខ​ធ្លាក់​ពីលើ​កាណូត​លង់ទឹ​ស្លាប់​គួរឲ្យ​អាណិត​។​
​ហេតុ​ការ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៩​សីហា​ឆ្នាំ​២០១៦​នៅ​ចំណុច​ប្រឡាយ​បើក​កា​រណូត​ស្ថិតក្នុង​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុក​ទ្រូ​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់ឆ្នាំង​។ ជនរងគ្រោះ​ឈ្មោះ​ហ៊ាង​សុភា​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​សុ​នឿន​មាន​ទីលំនៅ​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់ឆ្នាំង​។​
​យោងតាម​ប្រភព​ពី​អ្នក​ទៅ​រាវរក​សាកសព​បានឲ្យដឹង​ថា​ជន​រង​គ្រោះ​បាន​បើកកាណូត​ពី​ផ្ទះ​បណ្ដែត​ទឹក​ពី​នាក់​ប្អូនថ្លៃ​ស្រី​ឈ្មោះ​រដ្ឋា​មក​មាត់ទឹក​គោលបំណង​ជូន​ប្អូនថ្លៃ​ទៅ​ទីតាំង​សិប្បកម្ម​ធ្វើ​បា​ឡា​ជ័រ​របស់​បងប្រុស​ខាង​ប្រពន្ធ​នៅ​ចំណុច​សាលា​តា​ហាយ​មកដល់​លើគោក​ទើប​ដឹងថា​បាន​ភ្លិច​សោ​ម៉ូតូ​ក៏​បាន​បើកកាណូត​ត្រឡប់​ទៅ​យក​សោ​ម៉ូតូ​វិញ​តែម្នាក់ឯង​មកដល់​កន្លែងកើតហេតុ​មុខ​ដង​អង្តែន​ទូរសព្ទ័​គេ​ក៏​ឃើញ​ជនរងគ្រោះ​ធ្លាក់ទឹ​ក​តែ​មិនឃើញ​ងើប​ពី​ទឹក​មក​វិញ​ទើប​មាន​ការភ្ញាក់ផ្អើល​។​
​ប្រភព​ដដែល​បន្តថា​ពេល​ដឹងថា​មាន​មនុស្ស​ធ្លាក់ទឹក​ប្រជាពលរដ្ឋ​ដែល​យក​ត្រី​មក​លក់​និង​អ្នកទិញ​ត្រី​នៅ​ជិត​នោះ​ជាច្រើន​នាក់​ក៏​បាន​ឃើញ​ជនរងគ្រោះ​ធ្លាក់​ទឹក​ដែរ​នោះ​បាន​នាំគ្នា​ចុះ​ទៅ​ក្នុង​ទឹក​រាវរក​ភ្លាមៗ​រយះពេល​ជិត​កន្លះ​ម៉ោង​ទើប​រកឃើញ​និង​បាន​ជួយសង្គ្រោះ​ប៉ុន្តែ​មិន​អាច​ជួយ​បាន​នោះ​ទេ​ពីព្រោះ​ជនរងគ្រោះ​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅហើយ​។​
​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹង​ថា​បើ​តាម​ការស​ន្និ​ដ្ឋា​ន​ជនរងគ្រោះ​មាន​ជម្ងឺ​ខ្យល់គរ​ទើប ធ្លាក់​ទឹក​មិន​អាច​ហែល​ទឹក​កើត​ព្រោះ​ជនរងគ្រោះ​ក៏​ជា​អ្នចេះ​ហែល​ទឹក​ដែរ​។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​តម្កល់​នៅលើ​ផ្ទះ​បណ្តែត​ទឹក​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14021501_249735195425967_8217204110319372293_n 14095846_249734732092680_6529955751207420738_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya