ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » កុមារា​អាយុ​៤​ឆ្នាំ​ម្នាក់ រអិល​ជើង​ធ្លាក់​ចូល​ទឹក​លង់​ស្លាប់ ​

កុមារា​អាយុ​៤​ឆ្នាំ​ម្នាក់ រអិល​ជើង​ធ្លាក់​ចូល​ទឹក​លង់​ស្លាប់ ​

ខេត្ត​ពោធិ៍សាត់​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៦ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ត្រង់​ចំណុច​ស្ទឹង​រធ​+​ផាត់​សណ្ដោង ស្ថិតក្នុង​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​។​
​ស្ត្រី​ជា​ម្ដាយ​កុមារា​រងគ្រោះ​ឈ្មោះ ភួង គន្ធា អាយុ​៣០​ឆ្នាំ រស់នៅ​ចំណុច​កន្លែងកើតហេតុ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​រលីងរលោង​រួច​សន្លប់​ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ភ្លាមៗ​នោះ​ថា គាត់​មានកូន​ប្រុស​ចំនួន​០៤​នាក់ កូនច្បង​អាយុ​០៧​ឆ្នាំ និង​តូច​អាយុ​០២​ខែ​ក្នុង​បន្ទុកគ្រួសារ ហើយ​កូន​ប្រុស​រងគ្រោះ​ឈ្មោះ ឈិន វណ្ណា​ស័ក្ត្រិ អាយុ​០៤​ឆ្នាំ ជា​កូន​ទី​០៣​ក្នុងចំណោម​កូន​ទាំងអស់​០៤​នាក់​ប្រុស​ទាំង​អស់​។ មូលហេតុ​ការដែល​កូនប្រុស​ទី​០៣​របស់​គាត់​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​ខាងលើនេះ ខណៈ​គាត់​រវល់​ដុះលៀង​ចាន​ឆ្នាំង​ផ្នែក​ខាងមុខផ្ទះ ចំណែក​កូនៗ​ទាំងអស់​បាន​នាំ​គ្នា​លេង​ក្នុង​ផ្ទះ​មិន​ដឹង​ជា​យ៉ាងម៉េច​ស្រាប់តែ​កូនច្បង​ហៅថា អា​ស័ក្ត្រិ​ធ្លាក់ទឹក ភ្លាម​នោះ​ក៏​បាន​ស្រែកហៅ​ឲ្យ​អ្នក​ក្បែ​ខាង​ជួយ​រាវរក​ក៏​ប្រទះឃើញ​នៅ​បាតដី​ឯណ្ណោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​។​
​ខណៈ​កូនប្រុស​ទី​០៣​ធ្លាក់​ចូល​ទឹក​បឹង​ទន្លេសាប​លង់​ស្លាប់​នេះ​មក​ដល់​ម៉ោង​នេះ​ឪពុក​របស់​គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ដោយ​គាត់​រវល់​ទៅ​នេសាទ​នៅឯ​ព្រៃ សាកសព​កុមារា​ក្រោយ​ពី​សមត្តកិច្ច​មូលដ្ឋាន​ធ្វើការ​ពិនិត្យ​រួចរាល់​ហើយ​នោះ បាន​ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​យាយ​តា​ស្ថិតនៅ​ភូមិ​ផ្លូវ​លួង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់​។​
​ស្ត្រី​ជា​ម្ដាយ​កុមារា​រងគ្រោះ​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្តកិច្ច​ជួយឧបត្ថម​ដល់​គ្រួសា​ររបស់​ពួកគាត់​ផង ខណៈ​គ្រួសារ​គាត់​ទីទាល់ក្រ​លំបាក​ណាស់​រំពឹង​លើ​ប្តី​ម្នាក់ឯង​គត់​នេសាទ​ជា​លក្ខណ​គ្រួសារ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ស្ទើតែ​រក​លុយ​មួយ​កាក់​មួយ​សេន​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​នេះ​គ្មាន​នោះ​ផង ហើយ​ការចាត់ចែង​ធ្វើបុណ្យ​ឲ្យ​កូន​នេះ​បាន​សាច់ញាតិ​ជួយ​ជ្រោមជ្រែង​នោះទេ​៕

1-185 2-124 5-46

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya