ព្រះសីហនុ៖ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នេះ នៅចំណុចក្រុម១៤ ភូមិ០១ សង្កាត់០១ ក្រុងព្រះសីហុន ខេត្តព្រះសីហនុ ក្រោមបញ្ជាផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ហេងប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ។ ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ រឹទ្ធ ង៉ែត អាយុ១៨ឆ្នាំ និងទី២-ឈ្មោះ ម៉េត សុភ័ណ្ឌ អាយុ២៣ឆ្នាំ ក្រោយពីឃាត់ខ្លួនកម្លាំងជំនាញ ដកហូតបានថ្នាំញៀនប្រភេទម្សៅសថ្លា១១កញ្ចប់ កញ្ឆាគ្រៀមមួយកញ្ចប់ ទូរស័ព្ទ៥គ្រឿង ដាវសាំម៉ូរ៉ៃមួយដើម និងវត្ថុប្រើប្រាស់មួយទៀតផងដែរ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបានកម្លាំងការិយាល័យជំនាញ បទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត នាំខ្លួនយកទៅសួរនាំបន្ដ៕
» ព័ត៌មានជាតិ » ប៉េអឹមបង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួន ២នាក់