ភ្នំពេញ៖ ឡើងកាលវេលាម៉ោង១២ និង៣០នាទីយប់ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះជាលទ្ធផលបង្ក្រាបបានមនុស្ស២០នាក់ក្នុងនោះស្រី២នាក់ សម្ភារដកហូតរួមមាន ទូហ្គេមបាញ់ត្រីចំនួន២ទូ ថ្នាំញៀនចំនួន១កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះនគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការណ៍បង្ក្រាបជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ និងបានប្រមូលក្រុមក្មេងដែលតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់។
បច្ចុប្បន្នក្រុមអ្នកលេងល្បែងស៊ីសង និងអ្នកប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមនីតិវិធី ចំណែកទូហ្គេមបាញ់ត្រីយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខរង់ចាំធ្វើការវាយកម្ទេច៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់មនុស្ស២០នាក់ ដកហូតទូហ្គេមបាញ់ត្រី២ទូ និងថ្នាំញៀន១កញ្ចប់