ភ្នំពេញ ៖ លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរត់ចោលស្រុកបានអះអាងថា ពលករខ្មែរភាគច្រើននៅប្រទេសថៃ គាំទ្របក្សរបស់គាត់ ចង់ឲ្យកម្ពុជាមានការផ្លាស់ប្តូរមេដឹកនាំដូចប្រទេសថៃ ។
ករណីនេះ តាៗតាមតុកាហ្វេបានលើកឡើងថា ប្រទេសកម្ពុជាមិនអាចផ្លាស់ប្តូរមេដឹកនាំដូចប្រទេសថៃ បានទេ ព្រោះថៃប្តូរមេដឹកនាំប្រទេសបានមកពីការធ្វើរដ្ឋប្រហារ រីឯប្រទេសកម្ពុជាប្តូរមេដឹកនាំប្រទេស បានមកពីការបោះឆ្នោត ។ ដូច្នេះនៅក្នុងប្រទេសកម្ពុជាបើនរណាហ៊ានធ្វើរដ្ឋប្រហារទាល់តែក្រុមមនុស្សបក្សនោះក្បាលប៉ានដែក តែបើក្បាលមនុស្សដូចតែគ្នាទេ កុំចង់សាកអីក្រែងរកមឈូសដាក់ អត់បាន ។
ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដែលលោកសមរង្ស៊ីអះអាងថា ភាគច្រើនគាំទ្របក្សគាត់ នោះ ពួកគាត់បានត្អូញត្អែរថា កំពុងរស់នៅលាក់ខ្លួន ចំណាកស្រុកអត់ច្បាប់ ចង់ចូលមកចុះឈ្មោះ បោះឆ្នោតអត់ហ៊ានមក បើមកត្រូវអស់លុយធ្វើដំណើរទាំងទៅទាំងមក ។ករណីនេះបើបក្សសង្គ្រោះ ជាតិ សឿងបឿងចេញថ្លៃឡាន ថ្លៃស៊ីផឹក ដេកពួនដល់ពលករទាំងអស់នោះទៅក្រែងពួកគាត់បានមក ចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០១៦ ។ កន្លងមកនរណាៗក៏គេដឹងដែរថា លោកសមរង្ស៊ី ពូកែតែខាងអួត ពូកែតែខាងប្រូបោកប្រាស រកការពិតមិនឃើញទេ សូម្បីតែខ្លួនឯងមេបក្សក៏ដើរធ្លាក់ រណ្តៅច្បាប់រើមិនរួចផង ដូច្នេះអារឿងអួតបោកប្រាស់នេះ ទៅប្រូឯណាបានប្រូទៅ ។ បើលោកសមរង្ស៊ី ខ្លួនឯងយល់ថា ពលករនៅថៃគាំទ្របក្សលោកបោះឆ្នោតឲ្យបក្សលោកខ្លាចអី ចំណាយលុយដឹកពួកគាត់ពីប្រទេសថៃមក តែខ្លាចក្រែងចេះតែថាទេដឹង ។ សូមបក្សសង្គ្រោះជាតិឈប់ប្រដូចប្រទេសកម្ពុជា ទៅប្រទេសជិតខាង ព្រោះវាអត់ដូចគ្នាទេគឺប្រទេសនីមួយៗមានរបៀបដឹកនាំប្រទេសខុសៗគ្នា បើចង់ ប្តូរមេដឹកនាំប្រទេសដូចប្រទេសថៃមែននោះ សូមលោកសមរង្ស៊ីសាកមើលទៅ ៕ ដោយ៖ឧត្តម
» ព័ត៌មានជាតិ » លោកសមរង្ស៊ី កុំចេះតែអួត?