ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៨លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ប្រុស៥នាក់) រងរបួសធ្ងន់ ៥នាក់ និងរបួសស្រាល១នាក់ (ប្រុស) ។
យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ទាំង៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១១គ្រឿង រួមមានម៉ូតូចំនួន ៣គ្រឿង រថយន្តធុនតូចចំនួន ៦គ្រឿង យានផ្សេងៗ ២គ្រឿង, ថ្មើរជើង ៣នាក់ ។ មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក, ស្រវឹង ១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ២លើក(ស្លាប់១នាក់), ប្រជែង ១លើក (ស្លាប់២នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៣នាក់ ។
ខេត្ត រាជធានី មានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ខេត្តកំពត ១លើក ស្លាប់ ២នាក់, រតនគិរី ១លើក ស្លាប់២នាក់ និងខេត្តកំពង់ធំ ១លើក ស្លាប់១នាក់ ។ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ៣ ៧៣២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១ ៥២៦គ្រឿង និងពិន័យសរុប ២ ២០៦គ្រឿង ៕
» ព័ត៌មានជាតិ » ស្លាប់ ៦នាក់ និងរបួស ៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៩សីហា ឆ្នាំ២០១៦