ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ បុគ្គលិករោងចក្រក្រុមហ៊ុន ស្រាបៀរអង្គរដែល មានទីតាំងស្ថិតនៅតំបន់ ឃ្លាំងលើក ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រមាណ ១០០នាក់ បាននាំគ្នាមកធ្វើកូដកម្មតវ៉ា នៅមុខរោងចក្រ ដោយទាមទារទៅ ខាងភាគីក្រុមហ៊ុនកុំបញ្ឈប់ ប្រធានគ្រប់គ្រង ឃ្លាំងឈ្មោះ លឹម រ័ត្ន ចេញពីការងារ ។
នៅក្នុងបដាដែលពួកគាត់ កំពុងលើកតវ៉ានោះ បានសរសេរថា ក្រុមហ៊ុនមិនត្រូវបញ្ឈប់ អ្នកគ្រប់គ្រងដ៏ល្អចោលឡើយ ។ សូមឲ្យក្រុមហ៊ុនទទួល យកបុគ្គលិកឈ្មោះ លឹម រ័ត្ន ចូលបំពេញការងារ វិញជាដើម ៕