ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ខ្លួន​យុវជន​ម្នាក់ បង្ហោះ​រូបភាព​-​វីដេអូ អាសអាភាស​ក្មេងស្រី តាម Facebook គំរាម​ទារ​ប្រាក់ ​

ប៉ូលិស​ចាប់ខ្លួន​យុវជន​ម្នាក់ បង្ហោះ​រូបភាព​-​វីដេអូ អាសអាភាស​ក្មេងស្រី តាម Facebook គំរាម​ទារ​ប្រាក់ ​

ភ្នំពេញ ៖ កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សាន សុង​ហៀ​ង ហៅ ហៀ​ង ប្រភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ពី​បទ​បង្ហោះ​រូបភាព​អា​អាភាស​របស់​ក្មេងស្រី តាម​បណ្តាញ​សង្គម Facebook និង​គំរាម​ទារប្រាក់ ស្ថិត​នៅ​ហាង Internet នៅ​ផ្លូវវេង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​មន្ត្រីនគរបាល​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានឲ្យដឹងថា ជនសង្ស័យ​ជា​មនុស្ស​ចូលចិត្ត​ចំណាយពេល ប្រើប្រាស់​បណ្តាញ​សង្គម Facebook ដោយ​រូបគេ​មាន​គណនី​ចំនួន ១១​គណនី ដែល​គណនី​បង្កើត​ផ្ទាល់​ខ្លួន​ចំនួន​៥ និង​គណនី​៦​ទៀត គឺ​លួច​យក​លេខ​សំងាត់​អ្នកដទៃ មក​ធ្វើ​កម្មសិទ្ធិ​របស់​ខ្លួន​។ ការប្រើប្រាស់ Facebook នេះ ជនសង្ស័យ​ពុំ​បាន​ដាក់​រូប​ផ្ទាល់ខ្លួន​ទេ ដោយហេតុ​គេ​មិន​ស្អាត ដូចនេះ​រូបគេ បាន​ប្រើប្រាស់​រូបថត​អ្នកដទៃ មក​ក្លែងបន្លំ​ជា​របស់​ខ្លួន ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​មិត្តភក្តិ​លើ Facebook ពិសេស​ក្មេងស្រីៗ​។​
​សមត្ថកិច្ច​បញ្ជាក់ទៀតថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១២ ជនសង្ស័យ​បាន​ស្គាល់​កុមារី​រងគ្រោះ ឈ្មោះ ឆ ម អាយុ​១៤​ឆ្នាំ លើ Facebook ហើយ​បាន​ស្រឡាញ់គ្នា ក្រោយ​ពី​ស្គាល់គ្នា​បាន​មួយ​រយៈពេល​។ បន្ទាប់​ពី​ស្គាល់គ្នា​ប្រមាណ​កន្លះ​ឆ្នាំ គឺ​កំឡុង​ឆ្នាំ​២០១៣ ជនសង្ស័យ​បាន​លួងលោម កុមារី​រងគ្រោះ​ឲ្យ​ផ្ញើ​រូបភាព និង​វីដេអូ​អាក្រាត មកឲ្យ​ខ្លួន កុមារី​រងគ្រោះ​ក៏​ព្រម​ផ្ញើ​រូបភាព និង​វីដេអូ​មួយចំនួន ឲ្យ​ជនសង្ស័យ​។ ក្រោយមក​ឆ្នាំ​២០១៤ ជនសង្ស័យ​ដឹងថា កុមារី​រងគ្រោះ​លួច​មាន​សង្សារ​ថ្មី ដូច្នេះ​ធ្វើឲ្យ​គេ​ខឹងសម្បា ហើយ​បាន​បង្ហោះ​រូបភាព​អាក្រាត របស់​កុមារី​រងគ្រោះ​លើ​បណ្តាល Facebook​។ ជា​ថ្នូរ​នឹង​ការ​លុប​រូបភាព​អាក្រាត របស់​កុមារី​រងគ្រោះ ជនសង្ស័យ​តម្រូវ​ឲ្យ​កុមារី​ផ្ទេរ​ប្រាក់​ឲ្យ​ខ្លួន តាម wing ឬ True Money​។​
​ជនសង្ស័យ​បាន​បន្ត​ធ្វើ​សកម្មភាព បង្ហោះ​រូបភាព​អាក្រាត​ក្មេងស្រី ប្រមាណ​៣-៤​ដង ដោយសារ​ការ​បង្ហោះ​នេះ ត្រូវបាន​លុប​ពី Facebook លុះត្រា​ក្មេងស្រី​វេ​ប្រាក់​ឲ្យ​គេ ដោយ​កំឡុង​ខែមិថុនា ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ទទួល​ប្រាក់ ចំនួន​ប្រហែល​១៥​ដង ដោយ​ម្តងៗ​ពី​១០​ទៅ​២០​ដុល្លារ​។​
​មន្ត្រី​នគរបាល​បានឲ្យដឹង​ទៀត​ថា ថ្ងៃ​ចុង​ក្រោយ​ដែល​ជនសង្ស័យ​ទទួល​ប្រាក់ ពី​កុមារី​រងគ្រោះ គឺ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៦ ហើយ​ដោយ​មាន​ការដុត​ដៃ​ដុតជើង ស្រាវជ្រាវ​មុខសញ្ញា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ធ្វើ​ការស្រាវជ្រាវ រហូតដល់​កំណត់​មុខសញ្ញា និង​ធ្វើ​ការឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦​។​
​បន្ទាប់​ពី​ការសួរចម្លើយ​ជនសង្ស័យ បាន​សារភាព ហើយ​បច្ចុប្បន្ន​នគរបាល បាន​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​
​ជាមួយគ្នានេះដែរ សមត្ថកិច្ច សូម​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម Facebook សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ជៀសវាង​ការចាញ់បោក​ជនខិលខូច ដែល​ប្រើប្រាស់​បណ្តាញ សង្គម FacebooK ធ្វើ​សកម្មភាព​ឆបោក​ផ្សេងៗ​៕
fn-2016-08-19-18-24-15-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya