ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ​៤​នាក់ ចូល​កាប់​ឈើ​គ្រញូង នៅ​ទឹកដី​ថៃ ប៉ូលិស​ចាប់​បញ្ជូន​មក​មាតុភូមិ​វិញ ​

ពលករ​ខ្មែរ​៤​នាក់ ចូល​កាប់​ឈើ​គ្រញូង នៅ​ទឹកដី​ថៃ ប៉ូលិស​ចាប់​បញ្ជូន​មក​មាតុភូមិ​វិញ ​

ឧត្តរមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ នេះ​ថា អាជ្ញាធរ​ថៃ បាន​បញ្ចូន​ពលរដ្ឋ​ខ្មែរ ចំនួន​៤​នាក់ មក​មាតុភូមិ​វិញ តាម​ច្រកទ្វា​អន្តរជាតិ​ជាំ បន្ទាប់ពី​ពួកគាត់ បាន​លួច​ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង ក្នុង​ភូមិសាស្ត្រ ខេត្ត​ឧត្តរមានជ័យ ទៅ​កាប់​ឈើ​គ្រញូង​ខុសច្បាប់ នៅក្នុង​ទឹកដី​ថៃ កាល​ចុងឆ្នាំ​២០១៤​។ ពលករ​ដែល​ចូល លួច​កាប់​ឈើ​គ្រញូង ចំនួន​៥​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​មក​វិញ​នោះ ទី​១.​ឈ្មោះ ជិន ថន   ភេទ​ប្រុស អាយុ ២៤​ឆ្នាំ​, ទី​២.​ឈ្មោះ ណំ ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​៣.​ឈ្មោះ លី សុភ័ណ្ឌ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី​៤.​ឈ្មោះ អ៊ុ អាង ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ទាំង​៤​នាក់​នេះ រស់នៅ​ភូមិ​ទួលប្រាសាទ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។
​បើ​តាម​ការអះអាង​ពី​ពលករ ទាំង​៤​នាក់ នេះ​បានឲ្យថា ពួកគាត់​បាន​ចូល​លួច​ឆ្លងដែន ខុសច្បាប់ តាមរយៈ​មេខ្យល់ ដែល​បាន​សន្យាថា ទៅ​រក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ តែ​ផ្ទុយទៅវិញ បែរជា​អោយ​ទៅ​កាប់​ឈើ​គ្រញូង ដោយ​ប្រាប់ថា បាន​លុយ​ច្រើន​ជាង​ធ្វើ​ការងារ​។ ពលករ​ទាំងនោះ បាន​បន្តថា អាជ្ញាធរ​ថៃ ចាប់ខ្លួន​ពួកគេ នៅ​ថ្ងៃ​ទី​៩ ខែ​ធ្នូរ ឆ្នាំ​២០១៤ ខណៈ ពួកគាត់​កុំ​កាប់​ឈើ​គ្រញូង ក្នុង​ភូមិសាស្ត្រ ក្បាល​អូរ​៥០ ទល់មុខ​ភូមិសាស្ត្រ​ថៃ ភូមិ​ដូន​អាវ ឃុំ​ដូន​អាវ ស្រុក​ខ័ណ្ឌ​ថា​ឡាក់ ខេត្ត​ស៊ី​សា​កេត្ត ឈម​នឹង ខាង​កម្ពុជា​ភូមិ​ត្រពាំង​បី ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រ​ពាំ​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ៕
716bde11592a641a55466305265f8dc3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya