ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||     ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ព្រះសង្ឃ​គង់នៅ​វត្ត​ស្វាយ​តូ​ង និង​បក្ខពួក​៧​នាក់ ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន

ប៉ូលិស​ចាប់​ព្រះសង្ឃ​គង់នៅ​វត្ត​ស្វាយ​តូ​ង និង​បក្ខពួក​៧​នាក់ ករណី​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន

(​កំពង់ចាម​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៧​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ផង​ដែរ ដែល​គង់នៅ​វត្ត​ស្វាយ​តូង ស្ថិតនៅ​ឃុំ​មៀនស្រុក​ព្រៃឈរ​។ សម្រាប់​ជនសង្ស័យ​ទាំងនេះ មាន​ម្នាក់​ឈ្មោះ ចិន សុខ​ជា ជា​មេ​ចែកចាយ​គ្រឿងញៀន នៅ​ស្រុក​ព្រៃឈរ​តែម្តង ហើយ​២​នាក់​ទៀត​ជា​ក្មេង​ប្រើប្រាស់​គ្រឿងញៀន ដែល​បាន​ទិញ​ពី​ឈ្មោះ ចិន សុខ​ជា ហើយ​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​កំពង់សៀម​។​
​សម្រាប់​ជនសង្ស័យ​ទាំង​២​នាក់​នេះ រួមមាន​ទី​១ ឈ្មោះ ឡុង  បញ្ញា​ពេជ្រ អាយុ​២០​ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ក្រឡា​ស្រុក​កំពង់សៀម និង​ទី​២ ឈ្មោះ​ឡុង   សេង​ហង័ អាយុ ១៧ ឆ្នាំ​នៅ​ភូមិ​ត្រពាំង​ជ្រៃ​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ហើយ​រឹបអូស​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ ជា​សារធាតុ​ញៀន​មួយកញ្ចប់​ធំ​,​លុយ​100$ និង​ទូរ​សព្ទ័​ដៃ​1​គ្រឿង​។​
​ជាមួយគ្នា​នេះ​ព្រះសង្ឃ​មួយអង្គ​ព្រះនាម វ៉ន ស្រស់ ដែល​គង់នៅ​វត្ត​ស្វាយ​តូង ក៏​ត្រូវ​បាន​ឃាត់​ព្រះកាយ​ផងដែរ ក្រោយ​នគរបាល​ជំនាញ​ធ្វើ​តេស្ត​ទឹកនោម​ទៅ គឺ​លទ្ធផល​បង្ហាញ​ថា វិជ្ជមាន​។​បើ​តាម​មន្ត្រី​នគរបាល​រូបនេះ ក្រោយ​ការចាប់​ក្រុម​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ កម្លាំង​ប្រតិបត្តិការ​បាន​រកឃើញ​ថ្នាំញៀន ចំនួន​៤​កញ្ចប់​ផងដែរ​។​
​មុន​ពេល​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើនេះ គឺ​កម្លាំង​នគរបាល​បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ជា​អនីតិជន​២​នាក់ រួច​ក្រោយ​ការសួរនាំ​ទើប​ឈាន ទៅ​ដល់​ការចាប់ខ្លួន​មុខសញ្ញា ចែកចាយ​គ្រឿងញៀន ឈ្មោះ ចិន សុខ​ជា ដែល​ស្នាក់នៅ​ជាមួយ​ជីដូន ជាប់​របង​វត្ត​ស្វាយ​តូង​។​
​ក្រោយ​សួរ​នាំ​រួចហើយ កម្លាំង​ប្រតិបត្តិការ​ក្រោម​ការបញ្ជា​ផ្ទាល់​របស់​លោក​ស្នងការ ដោយ​សហការ​ជាមួយ​អភិបាលស្រុក និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការសម្របសម្រួល​ពី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម បាន​ឈាន​ទៅដល់​ការចុះ​ឆែកឆេរ នៅផ្ទះ​ជីដូន​របស់​ជនសង្ស័យ រហូត​ធ្វើឲ្យ​ជន​នេះ​បោះ​ថ្នាំ​ចោល មុន​រត់គេច​ខ្លួន​តែ​ត្រូវបាន​ចាប់ខ្លួន​បាន​មក​វិញ​ផងដែរ​។​ដោយសារ​តែ​ក្មេងៗ ដែល​ប្រើប្រាស់​គ្រឿងញៀន​ទាំងនោះ ស្នាក់នៅ​ក្នុង​វត្ត ទើប​សមត្ថកិច្ច សម្រេច​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន ទៅលើ​ព្រះសង្ឃ​១០​អង្គ តែ​ជា​លទ្ធផល មានតែ​មួយ​អង្គ​ទេ​ដែល​ប្រើប្រាស់​។​
​សម្រាប់​ព្រះសង្ឃ​អង្គ​នេះ កំពុងស្ថិត​នៅ​ក្រោម​ការ​សួរនាំ នៅ​មន្ទីរ​ធម្មការ ដើម្បី​ចាត់ការ​តាម​វិន័យ​ធម៌ ខណ​:​ដែល​ជនសង្ស័យ​ទាំង​៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការសួរនាំ​ពី​សមត្ថកិច្ច ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​។ ជាមួយគ្នានេះ បើ​តាម​លោក សោម រស់ កម្លាំង​នគរបាល​របស់​លោក ក៏​ធ្វើ​ការឃាត់ខ្លួន​ក្មេងៗ ៤​នាក់​ផង​ដែរ ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​៕
fn-2016-08-19-20-30-39-0 fn-2016-08-19-20-30-39-1 fn-2016-08-19-21-12-12-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya