ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​មេ​ចែកចាយ​គ្រឿងញៀន នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​មេ​ចែកចាយ​គ្រឿងញៀន នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ

(​ភ្នំពេញ​)៖ នា​យប់​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ដ៏​សកម្ម​ម្នាក់ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​នោះ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​ហើយ នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោមចៅ ដោយ​ធ្វើ​ការដកហូត​ថ្នាំញៀន​២​កញ្ចប់​ធំ​តូច ដែល​មាន​តម្លៃ​ពី​២​ពាន់​ទៅ​៣​ពាន់​ដុល្លារ (​ជនសង្ស័យ​ប្រាប់​សមត្ថកិច្ច​) ។​
​ជនសង្ស័យ​ដែល​ត្រូវបាន​កម្លាំង របស់​លោក​ចាប់ខ្លួន នេះ​មាន ឈ្មោះ ជា សុភា អាយុ ២៧ ឆ្នាំ​។ ក្រៅពី​ការដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ស ២​កញ្ចប់​ធំ​តូច​នោះ កម្លាំង​នគរបាល​ក៏​បាន​ដកហូត ម៉ូតូ ០១​គ្រឿង ម៉ាក់ scopy ផងដែរ​។ ជនសង្ស័យ​រូបនេះ តែងតែ​ធ្វើ​សកម្មភាព​លក់ ចែកចាយ​គ្រឿងញៀន​យ៉ាងខ្លាំង នៅតាម​តំបន់​ជាយក្រុង ដែល​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កូនៗ​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ទទួល​ផល​អាក្រក់​ពី​គ្រឿងញៀន​នេះ​។​
​សម្រាប់​ជនសង្ស័យ និង​វត្ថុតាង​ទាំងនេះ​ត្រូវបាន​យក​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​ទៀត​៕

fn-2016-08-19-22-03-57-0 fn-2016-08-19-22-04-03-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya