ក្រុងព្រះសីហនុ៖ សមត្ថកិច្ចអោយដឹងថាបុរសជនបរទេសម្នាក់បានស្លាប់បាត់បង់ជីវិតដោយលង់ទឹក កាលពីថ្ងៃទី19សីហា2016នេះ នៅឆ្នេរជ័យជំនះ ស្ថិតក្នុង សង្កាត់លេខ3 ក្រុងព្រះសីហនុ។ សាកសពឈ្មោះ NAVEEN SHARMA ភេទ ប្រុស កើតថ្ងៃទី 25-06-1980 សញ្ជាតិ ឥណ្ឌា ជាអ្នកទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ឈ្មោះ BACK PACKER VEAVEN បន្ទប់លេខ 205 ស្ថិតនៅ ក្រុម25 ភូមិ3 សង្កាតលេខ3 ក្រុងព្រះសីហនុ ។បើតាមការបញ្ជាក់របស់លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោត អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ឲ្យដឹងថ ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន៕
» ព័ត៌មានជាតិ » បុរសជនបរទេសម្នាក់ស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹក