ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​«​ថា​» មន្ត្រីនគរបាល​រកស៊ី​ឈើ យក​ឈ្មោះ​ព្រះរាជអាជ្ញា​រង​កាង ​

លោក​«​ថា​» មន្ត្រីនគរបាល​រកស៊ី​ឈើ យក​ឈ្មោះ​ព្រះរាជអាជ្ញា​រង​កាង ​

ក្រចេះ​៖ នៅ​ខេត្ត​ក្រចេះ​បច្ចុប្បន្ន​មាន​មន្ត្រីនគរបាល​ពាក់​សក្ដិ​៤​ម្នាក់ មាន​រថយន្ត​នី​សាន់​ណាវ​រ៉ា ពណ៌​ប្រផេះ​មួយគ្រឿង រកស៊ី​ដឹក​ឈើ​ប្រណីត​ពី​ស្រុក​សំបូរ និង​ទី​រួម​ខេត្ត​យកទៅលក់​អោយ​ឈ្មួញ​ចាំ​ប្រមូល​ទិញ​នៅ​ឃុំ​២​ធ្នូ ស្រុក​ស្នួល ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​មន្ត្រី​នគរបាល​នេះ​បាន​គំរាម​សមត្ថកិច្ច​ផ្សេងៗ​ថា ជា​ឈើ​របស់​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​ម្នាក់​ហាម​ប៉ះពាល់​។​
​អ្នក​ខ្សឹប​បាន​បង្ហើប​អោយដឹងថា​មន្ត្រីនគរបាល​ពាក់​សក្ដិ​៤ ឈ្មោះ​ថា​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ត​ណាវ​រ៉ា​ពណ៌​ប្រផេះ ដឹកឈើ​ប្រណីត​ប្រភេទ នាងនួន បេង និង​ធ្នុង ក្នុង​មួយ​ថ្ងៃៗ ៣-៤​ជើង ដោយ​ក្នុង​មួយ​ជើង​ផ្ទុក​ឈើ​ពី​ជាង​១​ម៉ែត្រគូប​ទៅ​១​ម៉ែត្រគូប​កន្លះ ដោយ​ដឹក​ទាំង​ថ្ងៃ ដឹក​ទាំង​យប់​ដើម្បី​យកទៅលក់​អោយ​ឈ្មួញ ដែល​ចាំ​ប្រមូល​ទិញ​នៅ​ចំណុច​៨៨ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ការរកស៊ី​របស់លោក​សក្ដិ​៤ ដោយ​យក​ឈ្មោះ​ព្រះរាជអាជ្ញារង​ទៅ​កាង​ខាងលើនេះ គឺ​មាន​រាប់​ខែ​មក​ហើយ ហើយ​តែងតែ​ប្រើ​ពាក្យសំដី​គំរាម​សមត្ថកិច្ច​ផ្សេងៗ​ថា លោក​ព្រះរាជអាជ្ញារង​គាត់​រកស៊ី​គ្រាន់​យកលុយ​ថ្លៃ​គុយទាវ​កាហ្វេ​ប៉ុណ្ណោះ ហើយ​បើ​សមត្ថកិច្ច​ណា​ចាប់ លោក​ព្រះរាជអាជ្ញារង​នឹង​ចេញ​ចាប់​វិញ​គ្មាន​អោយ​រកស៊ី​កើត​នោះ​ទេ​។ ដោយឡែក​មន្ត្រី​មេព្រៃ​វិញ​អង្គុយ​គ្រវី​តែ​ក្បាល​ទេ ព្រោះ​ឃើញ​រថយន្ត​ដឹក​ឈើ​របស់​លោក​សក្ដិ​៤ មក​ដល់​មិន​ហ៊ាន​ចាប់​ទេ ដោយសារ​តែ​ខ្លាច​អំណាច​របស់​លោក​ព្រះរាជអាជ្ញារង​។​
​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ខេត្ត​ក្រចេះ​មិនមែន​មាន​តែ​ព្រះរាជអាជ្ញារង​តែ​ម្នាក់​នោះ​ទេ ដែល​នៅ​ពីក្រោយ​ខ្នង​នៃ​ការរកស៊ី​ឈើ គឺ​មាន​លោក​ព្រះរាជអាជ្ញារង​ម្នាក់​ទៀត​ក៏​ចាប់ផ្ដើម​ចេញ​រកស៊ី​ដែរ ដោយ​ប្រើប្រាស់​រថយន្ត​ហា​យឡេន​ដឺ ក្រោយ​ពី​ឃើញ​លោក​ព្រះរាជអាជ្ញារង​ម្នាក់​រកស៊ី​កាក់កប​រួចមក​។​
​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ​បាន​នាំគ្នា​ធ្វើ​ការរិះគន់​ថា​ធ្វើ​ជា​មន្ត្រី អនុវត្ត​ច្បាប់​បែរ​ជា​កាង​រកស៊ី​ល្មើស​ច្បាប់​អញ្ចឹង​ដូចជា​មិន​ចេះ​ខ្មាស់​គេ​សោះ ហើយ​បើ​មិន​ព្រម​បញ្ឈប់​សកម្មភាព​ទេ លើក​ក្រោយ​នឹង​បញ្ចេញ​ឈ្មោះ​អោយ​គេ​ស្គាល់​តែ​ម្ដង​។ ប៉ុន្តែ​គេ​ក៏​មិន​ទាន់​ដឹង​ថា​លោក​ព្រះរាជអាជ្ញារង ពិតជា​រកស៊ី​ឈើ​ដូច​ការចោទប្រកាន់​មែន ឬ​ក៏​លោក​សក្ដិ​៤ រកស៊ី​ខ្លួនឯង​ហើយ​យកឈ្មោះ​ព្រះរាជអាជ្ញារង ទៅ​គំរាម​គេ​ឬ​យ៉ាងណា​នោះ​ទេ​?៕fn-2016-08-19-15-17-48-0 fn-2016-08-19-15-17-48-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya