ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ម្នាក់​ឈ្មោះ ស្រេង លាង​គីម ករណី​ឆបោក​ប្រាក់​ជាង​១​លាន​ដុល្លារ ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ​

ស្ត្រី​ម្នាក់​ឈ្មោះ ស្រេង លាង​គីម ករណី​ឆបោក​ប្រាក់​ជាង​១​លាន​ដុល្លារ ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ​

ភ្នំពេញ​៖ មន្ត្រី​នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ ស្រេង លាង​គីម ពាក់ព័ន្ធ​ករណី​ឆបោក ទឹកប្រាក់​ជាង​១​លាន​ដុល្លារ នៅពេលនេះ​ត្រូវបាន​ព្រះរាជអាជ្ញា សម្រេច​ធ្វើ​ការចោទប្រកាន់​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» តាម​មាត្រា​៣៩១ និង​៣៩២ នៃ​ក្រម​ព្រហ្មទណ្ឌ​។​
​បច្ចុប្បន្ន​សំណុំរឿង និង​ជន​ត្រូវ​ចោទ ត្រូវបាន​បញ្ជូន​ទៅ​លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​។ នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ នឹង​សម្រេច​ឃុំខ្លួន​ឬ​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ​។ បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៦​ខែ ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៦​លាន​រៀល​។​
​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច នាយកដ្ឋាន​ដ្ឋា​ន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ​របស់​តុលាការ​។ ដើមបណ្ដឹង​ក្នុង​សំណុំរឿង​នេះ សំណូមពរ​ឱ្យ​តុលាការ​ផ្តន្ទាទោស​ឈ្មោះ ស្រេង លាង​គីម និង បក្ខពួក​តាមច្បាប់ ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​រូប​នេះ​ឈ្មោះ ស្រេង លាង​គីម អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទុះ​លេខ​៣៥A/១៥ ផ្លូវ​លេខ​៧ ក្រុម​២១ មណ្ឌល​២ ភូមិ​រកា​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ចំណែក​បក្ខពួក​ពីរ​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​។​
​ព័ត៌មាន​ពី​សមត្ថកិច្ច បានឲ្យដឹងថា ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៦ ឈ្មោះ ស្រេង លាង​គីម បាន​ខ្ចី​ប្រាក់​ពី​ឈ្មោះ លឹម មួយ​ជូរ ភេទ​ស្រី អាយុ​៦០​ឆ្នាំ ជា​បន្តបន្ទាប់​ច្រើន​លើក​សរុប​ចំនួន ១,៤៥៥,០០០​ដុល្លារ​អាមេរិក (​មួយ​លាន​បួន​រយ​ហាសិប​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​) ដែល​មាន​លិខិតបញ្ជាក់​ជា​ភស្តុតាង​។ ក្រោយ​ពី​ខ្ចីប្រាក់​ពី​ឈ្មោះ លឹម មួយ​ជូរ រួចហើយ ឈ្មោះ ស្រេង លាង​គីម ពុំ​បាន​សង​ប្រាក់​មក​វិញ​ទេ​។​
​សមត្ថកិច្ច​បាន​បញ្ជាក់​បន្តថា លុះដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ សាច់ញាតិ​របស់​ឈ្មោះ ស្រេង លាង​គីម បាន​មក​ដឹក​ឈ្មោះ លឹម មួយ​ជូរ ទៅ​ជួប​នៅ​ផ្ទះ​ឪពុក​ឈ្មោះ ស្រេង លាង​គីម ស្ថិតនៅ​ភូមិ ព្រែក​បា​ឡាក់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ពេល​ទៅដល់​គោលដៅ សាច់ញាតិ​របស់​ឈ្មោះ ស្រេង លាង​គីម បញ្ជាក់ថា ពុំ​មាន​ប្រាក់​សង​ឈ្មោះ លឹម មួយ​ជូរ នោះទេ តែ​មាន​តូប​ទំនិញ​នៅ​ផ្សារ​អូឡាំពិក​ចំនួន​៣​តូប ដីស្រែ និង​ដី​លំនៅឋាន ២​ទៅ​៣​កន្លែង​ទៀត ដើម្បី​ទូទាត់​បំណុល​ជា​ង​មួយ​លាន​ដុល្លារ​នេះ​។​
​បន្ទាប់​មក​សាច់ញាតិ​ឈ្មោះ ស្រេង លាង​គីម បាន​ធ្វើ​កិច្ចសន្យាលក់​តូប ដីស្រែ និង​ដី​លំនៅឋាន​មក​ឲ្យឈ្មោះ លឹម មួយ​ជូរ ។ ប៉ុន្តែ​ឈ្មោះ លឹម មួយ​ជូរ បាន​យក​ឯកសារ​ទាំងនេះ ទៅ​ស្រាវជ្រាវ​ទើប​ដឹងថា ពុំ​មាន​ឡើយ ពោល​គឺ​សុទ្ធសឹងតែ​ជាការ​ភូតកុហក ទើប​ឈាន​ដល់​ការដាក់​ពាក្យបណ្ដឹង​តែម្តង​៕
fn-2016-08-18-10-23-57-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya