ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » នារី​ជើងឆើត​ម្នាក់​ជា​ក្រុម​ចោរ​ទម្លាក់យោង ដែល​តែងតែ​យក​កាឡៃ​ដូរ​មាស និង​ប្លាទី​ ​

នារី​ជើងឆើត​ម្នាក់​ជា​ក្រុម​ចោរ​ទម្លាក់យោង ដែល​តែងតែ​យក​កាឡៃ​ដូរ​មាស និង​ប្លាទី​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៥ និង​២០​នាទី​ល្ងាច​ថ្ងៃទី​១៨ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
រយៈពេល​១៨​ថ្ងៃ​ក្រោយមក នារី​ជើងឆើត​ម្នាក់​ជា​ក្រុម​ចោរ​ទម្លាក់យោង ដែល​តែងតែ​យក​កាឡៃ​ដូរ​មាស និង​ប្លា ទី​បានសម្រេច ហើយ​គេចខ្លួន​បាន​ជា​បន្តបន្ទាប់ លើក​នេះ​ត្រូវ​ជាប់​ខ្នោះ បន្ទាប់​ស្ត្រី​រងគ្រោះ​ប្រទះឃើញ​នៅ​តាម​ផ្លូវ​ក៏​ស្រែក​ថា «​ចោរៗ​» បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នាំគ្នា​ជួយ​ដេញចាប់បាន ហើយ​បាន​ព្រួត​គ្នា​វាយ​ទាត់​ធាក់​ទ្រមខ្លួន​រួច ទើប​ប្រគល់​ឲ្យ​នគរបាល​នាំ​ទៅ​សាក សួរ​នៅ​ប៉ុស្ដិ៍​ចោមចៅ ។​

​នារី សង្ស័យ​ឈ្មោះ​ណា​ង ស្រី​និច ហៅ​ស្រី​ល័ក្ខ អាយុ​ប្រហែល​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។ ដោយឡែក​ស្ត្រី​ឈ្មោះ​អ៊ិន គឹម​ចេង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ជាង​កាត់ដេរ​សម្លៀក​បំពាក់ មាន​ទីលំនៅ​ក្នុង​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។
​នារី​សង្ស័យ​បាន​អន្ទង​ហៅ​ស្ត្រី​រងគ្រោះ​ពី​ម្ដុំ​ផ្សារ​ត្រពាំង​ថ្លឹង ហៅ​ផ្សារ​យា​ម៉េវ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវវេង​ស្រេង ក្នុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដោះ​គ្រឿងអលង្ការ​នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹងមានជ័យ ក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយ​នារី​សង្ស័យ​បាន​គេចខ្លួន​បាត់ ៕
81a7047a-dc80-4de0-8f33-5ab7eff79fac 142a0918-460a-4c8e-acd0-8999ca19cca3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya