ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​ស្រូវវស្សា ​

លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​ស្រូវវស្សា ​

ខេត្ត​កំពត​៖ នៅ​ថ្ងៃ​ទី ១៩ ខែ​សីហា ឆ្នាំ ២០១៦ នេះ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​ស្រូវវស្សា នៅក្នុង​ខេត្ត​កំពត ក្នុងនោះ​លោក​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​ពិនិត្យ​អាងទឹក​កូន​សត្វ ស្ថិតក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត ។​
​បន្ទាប់ពី​បាន​សាងសង់​រួច​ជា​ស្ថាពរ​នា​ឆ្នាំ ២០០៨ អាងទឹក​កូន​សត្វ ដែល​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ភ្នំ​តូចធំ មិន​ត្រឹមតែ​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ដល់​ការបង្កបង្កើន​ផល​ស្រូវវស្សា ស្រូវប្រាំង និង​ដំណាំ​គ្រប់​ប្រភេទ​ប៉ុុ​ណ្ណោះ​ទេ ប៉ុន្តែ អាងទឹក​នេះ ក៏​បាន​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ត្រកាល ដែល​មាន​ទេសចរ​ជាតិ អន្តរជាតិ មក​កំសាន្ត​ជា​ហូរហែរ​ផងដែរ ។​
​ជាមួយនឹង​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​នេះ អាងទឹក​កូន​សត្វ​ក៏​កំពុង​រង​នូវ​ការទន្ទ្រាន​ពី​ជន​ខិលខូច​មួយចំនួន​តូច​ផងដែរ ។ ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​នៅពេលនេះ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពត ត្រូវ​ចាត់វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់ ទប់ស្កាត់​ឲ្យបាន នូវ​រាល់​សកម្មភាព​របស់​ជ​ន​ខិលខូច ដែល​ចាក់ដី​លុប​ផ្ទៃ​អាង ដើម្បី​សាងសង់​ជា​សំណង់​ផ្សេងៗ ៕

image-773 image-775 image-776

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya