ភ្នំពេញ ៖ តាមកិច្ចព្រមព្រៀងនៃប្រទេសវៀតណាមនិងកម្ពុជា បើចង់សង់ខ្លោងទ្វារឬអគាររដ្ឋបាល ត្រូវ មានចំងាយ១០០ម៉ែត្រពីបង្គោលព្រំដែន ប៉ុន្តែឥឡូវភាគីវៀតណាម បានលួចសង់អគាររដ្ឋបាលនៅ ក្បែរបង្គោលព្រំដែនលេខ៣នៃច្រកអូរយ៉ាដាវ ទោះបីជភាគីកម្ពុជាទៅហាមឃាត់ក៏មិនស្តាប់ដែរ នេះ បានន័យថា «វៀតណាមកំពុងតែក្រហ៊ើនដាក់កម្ពុជា» ។
ប្រជាពលរដ្ឋកម្ពុជានិយាយថា ទោះបីជាវៀតណាមគេសង់ប៉ុស្តិ៍រដ្ឋបាលនៅក្នុងទឹកដីរបស់គេមែន តែ វាបានសង់លយចូលមកក្នុងជំរៅ១០០ម៉ែត្រ ដែលបានព្រមព្រៀងគ្នាកន្លងមក ។ បើវៀតណាមសង់ចេញពីបង្គោលព្រំដែនលេខ៣នោះ ១០០ម៉ែត្រក៏គ្មាននរណាទៅជំទាស់ដែរ តែនេះសង់មកក្បែរ បង្គោលព្រំដែនលេខ៣ ។ មិនតែប៉ុណ្ណោះ វៀតណាមបានជីកស្រះប្រមាណ៨នៅជិតនោះផងដែរ ។ សកម្មភាពទាំងប៉ុន្មាននេះ គឺភាគីវៀតណាមបានធ្វើទាំងគឃ្លើនមិនគោរពកិច្ចព្រមព្រៀងកាលពីឆ្នាំ ១៩៩៥សោះ ។
ចាំមើលករណីនេះ លោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន ដោះស្រាយបែបណាជា មួយភាគីវៀតណាម ។ កម្ពុជាត្រូវតែឲ្យវៀតណាមវាយសំណង់នោះចោល ហើយការព្យាយាមសង់ខ្លោងទ្វារក៏មិនត្រូវអនុញ្ញាតដែរ ។
ប្រជាជនកម្ពុជា សូមព្រមានភាគីវៀតណាមថា ត្រូវចេះគោរពកិច្ចព្រមព្រៀងរវាងគ្នានិងគ្នាផង កុំអាង តែរំលោភបានចេះតែរំលោភនោះមិនកើតទេ ។ នេះបង្គោលព្រំដែនមានផង ហើយកិច្ចព្រមព្រៀងមាន ទៀត នៅតែបំពាន ចុះទំរាំអត់វិញវាទៅជាយ៉ាងណា? ករណីចម្រូងចម្រាស់នេះឮថា កម្ពុជានិង វៀតណាម ជួបប្រជុំគ្នាដោះស្រាយនៅភ្នំពេញនាថ្ងៃទី២៩-៣០ខែសីហាឆ្នាំ២០១៦ តែគេមិនដឹងថា ខាងវៀតណាមស្តាប់ឬអត់នោះទេ ៕ ដោយ៖ ឧត្តម
» ព័ត៌មានជាតិ » វៀតណាមគឃ្លើនដាក់កម្ពុជា?