ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » បើកកាណូត​តែម្នាក់ឯង ក៏​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​លង់​ស្លាប់ សង្ស័យ​ខ្យល់គរ​ ​

បើកកាណូត​តែម្នាក់ឯង ក៏​ធ្លាក់​ចូល​ក្នុង​ទឹកទន្លេ​លង់​ស្លាប់ សង្ស័យ​ខ្យល់គរ​ ​

ខេត្ត​កំពង់ឆ្នាំង ៖  ហេតុការណ៍​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ នៅ​តាម​ប្រឡាយ​ក្បែរ​ជើង​កំពង់​ឆ្នុកទ្រូ ក្នុង​ឃុំ​ឆ្នុងទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ។​
​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​មានឈ្មោះ ភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ​និង​មាន​កូនតូច​ម្នាក់​នៅក្នុង​បន្ទុក និង​មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ  ។​
​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើកកាណូត​បា​ឡា​ស្មាច់​របស់ខ្លួន​តែម្នាក់ឯង ។ លុះ​មកដល់​ចំណុចកើតហេតុ​ទំនង​ជនរងគ្រោះ​វិលមុខ​ឬ​ខ្យល់គរ​បាន​ធ្លាក់​ពីលើ​កាណូត​លិច​ទៅ​ក្នុង​ទឹក​បាត់​តែម្តង ។  រីឯ​កាណូត​បាន​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បង្ករ​ឲ្យមាន​ភ្ញាក់ផ្អើល​តែម្ដង​។​
​ក្រោយពី​បាន​ឃើញ​ហេតុការណ៍​នេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​ចុះ​ទឹក​មុចទឹក​រាវរក​ភ្លាមៗ​ដែរ ប៉ុន្តែ​ប្រើ​រយៈពេល​យូរ​ទើប​រកឃើញ ពេល​ឃើញ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ហើយ ៕

1-171 2-113 4-59

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya