ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​របួសធ្ងន់​ម្នាក់​ ​

ខេត្ត​ពោធិ៍សាត់​៖ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៥៣-១៥៤ ស្ថិតក្នុង​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។ ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​លិច​ស៊ី​ស 570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-3888 បើកបរ​ដោយ​ឈ្មោះ សោម ពឿ​ន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ឆ្កែ​កូន ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​
​នៅក្នុង​ហេតុការណ៍​ខាងលើ​គេ​ឃើញ​រថយន្ត​បង្ក​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ចំណុច​កើតហេតុ​បាន​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ក៏បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​១ គ្រឿង​ពេញទំហឹង​ខណៈ​កំពុង​ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា បណ្ដាលឲ្យ​ភាគី​ម្ចាស់​ម៉ូតូ​រង​របួសធ្ងន់​បាក់​ជើង​ម្ខាង បុរស​ម្ចាស់​ម៉ូតូ​ម៉ាកវ៉េវ​អាល​ហ្វា ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ជា តុលា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​កំពង់​លើ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ (​របួស​ធ្ងន់​បាក់​ជើងឆ្វេង​)​។​
​ជន​រងរបួស​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គោះ​នៅ​មន្ទីរ​បង្អែក​ស្រុក​ក្រគរ ចំណែក​វត្ថុតាង​ម៉ូតូ និង​រថយន្ត​បង្ក​សមត្តកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​គ្នា​តាម​នីតិវិធី​៕

1-1-76 14051722_543026185890236_6133913218863300173_n 14088677_543026192556902_8516969148228396441_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya