ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យជាចោរប្លន់ពីរនាក់ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះមិនបានសម្រេច ហើយរត់ចូលព្រៃ។
ស្ថិតនៅភូមិរកា សង្កាត់ព្រៃស ខណ្ឌដង្កោ ដោយក្រុមចោរប្លន់បានប្រើខ្សែយកមកទាក់ ក ជនរងគ្រោះដើម្បីប្លន់យកម៉ូតូហុងដាសង់ឆ្នាំ២០១៦ តែមិនបានសម្រេច បានតែទូរស័ព្ទ ដៃមួយគ្រឿង ខណះជនរងគ្រោះតដៃគ្នា។ ពេលនេះសមត្ថកិច្ចកំពុងតាមឡោមព័ន្ធបង្ក្រាបចាប់ខ្លួន៕
» ព័ត៌មានជាតិ » នៅសង្កាត់ព្រៃស ប៉ូលិសកំពុងឡោមព័ទ្ធប្រមាញ់ចោរប្លន់ម៉ូតូ