ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ ​

ខេត្ត​រតនគិរី​៖ នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
​ដោយ​ជនរងគ្រោះ​មានឈ្មោះ ហេង សុខលី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ជា​ម្ចាស់ផ្ទះ​មក​ដាក់​ពាក្យបណ្តឹង​ថា មាន​ចោរ​ចូល​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ប្រហែល​ជា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​១៨ ខែ​សីហា ឆ្នាំ​២០១៦ ពេល​គាត់​មិន​នៅផ្ទះ ក្រោយពី​បាន​ទទួល​ក្យពា​បណ្តឹង​កម្លាំង​ប៉ុស្តិ៍នគបាល​រដ្ឋបាល​សង្កាត់​ឡា​បាន​សៀក បាន​ស្រាវជ្រាវ​និង​ធ្វើ​ការកំណត់​មុខសញ្ញា​ចំនួន​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ​។ ជនសង្ស័យ​នោះ​មានឈ្មោះ ពេជ្រ ពៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង មុខរបរ​មិន​ពិតប្រាកដ ចាប់​យក​នូវ​វត្ថុតាង​គឺ​រូប​សេះ​ចំលាក់​មួយគូរ​ធ្វើ​អំពី​ឈើ​ប្រភេទ​ធ្នង់ ដោយ​គេ​ដឹងថា ជនសង្ស័យ​នេះ​ទើបតែ​មក​ពី​ប្រទេស​ថៃ​ប្រហែល​បាន​១​អាទិត្យ​តែប៉ុណ្ណោះ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ឡា​បាន​សៀក ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តរតនគិរី​ចាត់ការ​បន្ត​៕
IMG-20160819-WA0036 IMG-20160819-WA0038

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya