ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ជាប់ច្រវាក់​ជើង​ទាំង​២ និង​ហើម​ស្អុយរលួយ​ទៅហើយ​ ​

ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ជាប់ច្រវាក់​ជើង​ទាំង​២ និង​ហើម​ស្អុយរលួយ​ទៅហើយ​ ​

ភ្នំពេញ ៖ ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ជាប់ច្រវាក់​ជើង​ទាំង​២ និង​ហើម​ស្អុយរលួយ​ទៅហើយ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ច្រាំង​ទន្លេ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​
​សាកសព​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ តែ​ស្លៀកខោ​ខូវប៊យ និង​ពាក់​អាវយឺត​ពណ៌​ខ្លាញ់​ក្តាម ដោយ​ជើង ទាំង​២​ជាប់ច្រវាក់​ចាក់សោ​ទៀតផង ធ្វើឱ្យ​គ្រប់​គ្នា​ដែល​ចោមរោម​មើល​សាកសព រក​តែ​ពុទ្ធោ​ទេ ព្រោះ​ស្លាប់​ទាំង​ជាប់ច្រវាក់​ជើង​បែបនេះ ។​
​ទោះបីជា​យ៉ាងណា សាកសព​នេះ​មិនដឹងថា ជាប់​ពាក់ព័ន្ធ​ក្នុងករណី​អ្វី​នោះទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ហើយ ។ ប្រសិន​បើ​បងប្អូន​មាន​បាត់​សាច់ញាតិ សូម​មក​ទំនាក់ទំនង​ខាង​អាជ្ញាធរ​នៅ​ទីតាំង​ខាងលើ ៕

1f779e49-0954-4630-a29a-f3ed8b308284 5d8f220e-626a-4fbd-b8a4-268ba729618d 58defbbf-577e-440a-a066-71eb5deef90a

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya