បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង ៣និងនិង២៥នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីធ្វើសកម្មភាពលួចម៉ូតូមួយ គ្រឿងរបស់ អ្នកស្រុករួច ជិះគេចខ្លួន ខណៈម្ចាស់ចតចោល ក្រោមដើមឈើក្បែរភ្លឺស្រែ ហើយចុះទៅដាក់មោង ក្នុងបឹងបាត់។
លោក ស៊ី ឌី អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣នេះ ថាជន សង្ស័យមានឈ្មោះ យ៉ុន យ៉ាត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិខ្នា ឃុំសែនសុខ ស្រុក ក្រឡាញ់ ខេត្តសៀមរាប។ រីឯជនរងគ្រោះ ម្ចាស់ម៉ូតូមាន ឈ្មោះ វ៉ាន់ ឌឿង ភេទប្រុស អាយុ៥១ឆ្នាំ រស់ភូមិ ត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ៕