ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​លួច​កាត់​ខ្សែក ក្មេង​អាយុ​ប្រហែល ២​ឆ្នាំ ​

ប៉ូលិស​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ករណី​លួច​កាត់​ខ្សែក ក្មេង​អាយុ​ប្រហែល ២​ឆ្នាំ ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ ដែល​ស្ថិតនៅ​ចំណុច ក្នុង​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ហើយ​នឹង​កូន​របស់​ខ្លួន បាន​ជិះ​ម៉ូតូឌុប​ចេញ​ពី​កន្លែង ស្នាក់នៅ​ម្តុំ​បឹងកក់ នៅក្បែរ​ព្រះវិហារ​អ៊ីស្លាម ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​ធ្វើដំណើរ​មក​ផ្សារ​តូច ទួល​សង្កែ មក​រក​ទិញ​ម្ហូប យក​ទៅ​ផ្ទះ​វិញ ខណៈ​ដែល​ជនរងគ្រោះ បាន​ដើរចូល​ទៅក្នុង​ផ្សារ ដើរ​រក​ទិញ​ម្ហូប​បាន​ហើយ ជនរងគ្រោះ​បាន​បី​កូន​ប្រុស អាយុ​ប្រហែល ២​ឆ្នាំ ដែល​មាន​ពាក់​ខ្សែក​ផ្លាក​ទីន​ចំនួន ១​ជី​កន្លះ ដោយ​មាន​បន្តោង​រូប​ព្រះ ។​
ភ្លាម​នោះ​ជនរងគ្រោះ​កំពុងតែ អង្គុយ​តថ្លៃ​កាំបិត​ចិតបន្លែ ពេលនោះ កូនប្រុស​របស់​ជនរ​ង​គ្រោះ បាន​ដេកលក់ ក៏​បាន​បីទ្រ​កូន​ដាក់​ដៃ​ខាងស្តាំ ស្រាប់តែ​ពេលនោះ មាន​ជនសង្ស័យ​ម្នាក់ បាន​ដើរមក​លួច​កាត់​ខ្សែក របស់​កូនប្រុស​ស្ត្រី​រងគ្រោះ នៅពេល​ដែល​កាត់​រួចហើយ ក៏​ត្រូវបាន​ស្ត្រី​រងគ្រោះ​ដែល​ម្តាយ​ឃើញ​ដូចនេះ បាន​ស្រែក​ចោរៗ កាត់​ខ្សែក​កូន​របស់​ខ្ញុំ ។ ក្រោយមក ក៏​ត្រូវបាន​កម្លាំង​សន្តិសុខ និង​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​រៀបចំ​ធ្វើ​សណ្តាប់ធ្នាប់ បាន​មក​ជួយ​ធ្វើ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ រួម​នឹង​វត្ថុតាង​យកមក​ប៉ុស្តិ៍ នគរបាល​ទួល​សង្កែ ដើម្បី​ធ្វើ​ការសាកសួរ ។​
​ជនសង្ស័យ​ដែល សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឡាង សុភា ហៅភា ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង ភូមិ​រោងចក្រ​ឆ្នាំង សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក ។ ចំណែក​ឯ​ជនរងគ្រោះ មានឈ្មោះ ជុំ ចន្ថា ហៅ​ខួច ភេទ​ស្រី អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​បឹងកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ រួច​នឹង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ឃុំ​ខ្លួន ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

1198 dea1392b97a1337bad2c9da19e88e77d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya