ខេត្តកណ្តាល៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦ វេលាម៉ោង២១និង៣០នាទីយប់ លោក គៀង គី ភេទ អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ។ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅ ចំណុច ដើមស្វាយ មុខផ្ទះជនរងគ្រោះ ស្ថិតក្នុង ភូមិព្រែកតាមេម ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះបានទាលុយប្រពន្ធយកទៅទិញស្រាផឹក ប្រពន្ធបានអោយលុយចំនួន១០០០រៀល ជនរងគ្រោះ ក៏បានទៅទិញស្រាផឹកមួយសន្ទុះក្រោយមក ជនរងគ្រោះ ក៏មកទាលុយពីប្រពន្ធម្តងទៀតចំនួន១០០០រៀល ទៀត ប្រពន្ធក៏ប្រាប់ទៅជនរងគ្រោះថា កុំផឹកច្រើនពេកព្រោះស្រវឹងហើយនៅពេលនោះជនរងគ្រោះ និយាយតបទៅប្រពន្ធវិញថា ឯងចាំមើលអញផឹកស្រាទាល់តែងាប់ ក្រោយមកប្រពន្ធក៏ឡើងទៅលើផ្ទះដេក ទៅ ចំណែកជនរងគ្រោះ បានឡើងទៅលើផ្ទះដែរ ហើយបានបបួលប្រពន្ធហូបបាយ ប្រពន្ធ មិនទាន់ហូប ជនរងគ្រោះក៏ហូបបាយម្នាក់ឯងហូបរួចក៏ចុះមកដីវិញ បន្តិចក្រោយមក ដោយប្រពន្ធ មិនឃើញប្តីឡើងមកលើផ្ទះ ក៏ចុះមកដីដើម្បីរកប្តី ក៏ប្រទះឃើញប្តីចងក ដោយក្រម៉ាជាប់នឹងដើមស្វាយមុខផ្ទះស្លាប់បាត់ទៅហើយ ក៏ហៅបងប្អូននឹងអ្នកជិតខាង ជួយស្រាយចំណង យកសាកសព ជនរងគ្រោះដាក់តម្កល់នៅលើផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ច ៕
» ព័ត៌មានជាតិ » ខឹងប្រពន្ធអត់អោយផឹកស្រា សំរេចចិត្តចងកសម្លាប់ខ្លួន