ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ពី​បទ​ចែកចាយ​គ្រឿងញៀន ​

បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ពី​បទ​ចែកចាយ​គ្រឿងញៀន ​

ភ្នំពេញ ៖ កម្លាំង​អន្តរាគមន៍​ពិសេស​ក្រុង​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ម្នាក់​ពេល​ប្រទះ​ឃើញ​បុរស​ខាងលើ​ក៍​មាន​ការសង្ស័យ​ក៍​ឃាត់ខ្លួន​ហើយ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​២១​កញ្ចប់​នៅលើ​ខ្លួន​ហើយ​សង្ស័យ​បុរស​ខាងលើ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​ទៀត​ផង​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣​និង​២០​នាទី​យប់​ថ្ងៃទី ១៨​ខែ​សីហា ឆ្នាំ ២០១៦ ត្រង់​ចំនុច​ម្ដុំ​រោងចក្រ​ឆ្នាំង ផ្លូវលំ ភូមិ​២៣ ក្រុម​១០៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​ខ​ណះ​ពេល​កំលាំង​អន្តរាគមន៍​ពិសេស​ក្រុង​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ទួលគោក បានធ្វើការ​ល្បាត​ត្រង់​ចំនុច​ដ៍​ស្មុគស្មាញ​ខាងលើ​ហើយ​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​ដើរ​តាម​ផ្លូវ​ធ្វើ​ដូចជា​គ្មាន​រឿង​អី​នៅ​ចំនុច​ខាងលើ​ហើយក៍​សង្ស័យ​ក៍​បាន​ឃាត់​សួរនាំ​ហើយ​ធ្វើការ​ឆែកឆេ​រលើ​ខ្លួន​ក៍​បាន​រកឃើញ​ថ្នាំ​ញៀន​នៅលើ​ខ្លួន​ចំនួន​២១​កញ្ចប់​ក្នុង​មាន​ថ្នាំ​ប្រភេទ​យ៉ាម៉ា​1​គ្រាប់ ក្រាម​ស​ថ្លា​ចំនួន​19​កញ្ចប់​តូច​និង​1​កញ្ចប់​ធំ​ក្រោយមក​ក៍​បាន​នាំ​ខ្លួន​និង​វត្ថុតាង​យក​ម​កាន់​អធិការដ្ឋាន​ខណ្ឌ​ទួលគោក​ដើម្បី​សួរនាំ ហើយ​បើ​តាម​ប្រភព​ដដែល​បាន​អោយដឹងថា​បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ មាស សុចិ​ត្រា អាយុ​23​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​22 ផ្លូវ​566 សង្កាត់​បឹងកក់​2 ខណ្ឌ​ទួលគោក ក្រោយពី​ធ្វើ​ការសាកសួរ​រួច​មក​បុរស​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កំពុងតែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​រងចាំ​ការចាត់ការ​តាម​នីតិវិធី ៕
13934673_542987902560731_4007489648503763912_n 14039943_542987859227402_2270913491687509562_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya