ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||     មន្ត្រីបរិស្ថាន ក្នុងខេត្តកំពង់ឆ្នាំង បណ្តោយឲ្យពួកក្រុមជនល្មើស ធ្វើសកម្មភាព ចូលកាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយកដីគម្រប ព្រៃឈើ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងវាស់ចែកគ្នា លក់យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​មេក្លោង បង្ក​ការអុកឡុក ក្រុង​ពោធិ៍សាត់​ ​

ប៉ូលិស​ឃាត់ខ្លួន​មេក្លោង បង្ក​ការអុកឡុក ក្រុង​ពោធិ៍សាត់​ ​

ពោធិ៍សាត់ ៖ ជន សង្ស័យ​ឈ្មោះ លី ស៊ូ​ម៉េង ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិពាល​ញែក​២​សង្កាត់​ផ្ទះ​ព្រៃ ត្រូវបាន កម្លាំង​សមត្ថកិច្ច​នគរបាល​ធ្វើការ ចាប់ខ្លួន​នៅ​វេលា​ម៉ោង​០២​និង​៤០​នាទី រសៀល​ថ្ងៃ​ទី​១៧ ពី​បទ​បង្ក ហិង្សា​ដោយ​ចេតនា នៅ​ចំណុច​ហាង​ចាក់​ខ្ចៅ​ស្ថិតក្នុង ភូមិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ក្រុង ខេត្ត ពោធិ៍សាត់ បណ្តាល​ជនរងគ្រោះ​ឈ្មោះ ហន រងរបួស​ជា​ទម្ងន់ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ។​
​លោក គុយ ញឿន បាន​បន្តថា ជនសង្ស័យ​ឈ្មោះ លី ស៊ូ​ម៉េង មុខរបរ​បិត​តែម​ម៉ូតូ​នៅ​ចំណុច ច្រមុះជ្រូក ផ្សារ​ចាស់​ជា​មេក្រុម​មានឈ្មោះ​ថា KNK ដែល​ពួកគេ​បង្កើត​ដោយ​ខ្លួនឯង​ដោយ​មាន​គ្នា ចាប់ពី​២០​ទៅ ៥០​នាក់ និង​ម៉ូតូ​ចាប់ពី​២០​ទៅ​៣០​គ្រឿង​។ ក្រុម​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​វាយ ទៅ​លើ​យុវជន​ដែល​មក ស្រុក​ភ្នំ​ក្រវ៉ា​ញ បណ្តាលឲ្យ​រងរបួ​សម្ត​ង​រួចមកហើយ ។ ហើយ​មិនមែន​តែ​យុវជន​ដែល​មកពី​ស្រុក ភ្នំ​ក្រវ៉ា​ញ ទេ​ក្រុម​នេះ​ក៏​ធ្លាប់​ធ្វើ​សកម្មភាព វាយ​ទៅលើ​យុវជន​មកពី​ស្រុក​ផ្សេងៗ ទៀត​ក្នុង​ខេត្ត ពោធិ៍សាត់  ដែល​ពួកគេ​មិន​ចូល​ក្រុម​ជាមួយ​ខ្លួន​ក្រុម​នេះ​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ ស្ទាក់​វាយ​សិស្ស សាលា​ដែល​ធ្វើដំណើរ​តាម​ផ្លូវ​ធ្វើ​ប្រជាពលរដ្ឋ​មាន​ភាពភ័យខ្លាច ។​
​កន្លង​មក​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ក្រុម​នេះ​ច្រើន លើក​ច្រើន សារ តែ​គ្មាន​ភស្តុតាង​ដាក់បន្ទុក​សមត្ថកិច្ច​នៅ បន្ត​តាម​ប្រម៉ា​ញ់​រហូតដល់​ថ្ងៃ​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី ស៊ូ​ម៉េង និង​រឹបអូស​បាន​វត្ថុតាង ដំបង​ដែក​ខ្មៅ​មួយ ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​មួយគ្រឿង និង​តាម​ចាប់ បក្ខពួក​ក្រុម​នេះ ដែល​រត់គេច​ខ្លួន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
13938555_542989635893891_8090219266150767965_n 14039956_542989649227223_3922521748321999082_n 14053974_542989612560560_6205141383437476322_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya