កំពង់ឆ្នាំង៖ នៅថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលជំនាញ បង្ក្រាបករណីគ្រឿងញៀនទី១ នៅភូមិទី៣ សង្កាត់ខ្សាម នឹងទី២នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ។
លទ្ធផលបង្ក្រាបឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះទី១. ស៊ីម ផល្លា ភេទប្រុសអាយុ២៣ឆ្នាំ, ទី២.ស៊ឹម បូរីជលសា ភេទប្រុសអាយុ១៤ឆ្នាំ និងទី៣.ឯក សុផានឿន ភេទស្រីអាយុ២៧ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ មានទីលំនៅភូមិទី៣សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ករណីមួយទៀតកម្លាំងបានឆែកឆេរនៅចំណុច ផ្ទះឈ្មោះ ថោង សាំងសុធា ភេទស្រីអាយុ៤៧ឆ្នាំ (មុខផ្សារលើ) ក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ដែលពាក់ព័ន្ធជាមួយជនសង្ស័យ ដែលបានបង្ក្រាបនៅចំណុចភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង កាលពីថ្ងៃទី១៧ខែសីរកឃើញឧបករណ៍ សំរាប់ជក់គ្រឿងញៀនមួយចំនួន ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ គ្រឿងញៀន៣នាក់ ក្រុងកំពង់ឆ្នាំង