ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ៤​នាក់​ ​

ប៉ូលិស​ចាប់​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ៤​នាក់​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ ខណៈ​ដែល​ពួកគេ​កំពុង​សម្ងំ​លាក់ខ្លួន នៅក្នុង​ផ្ទះជួល​មួយកន្លែង ដែល​មាន​ទីតាំង​ស្ថិត នៅក្នុង​ភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទាំងនោះ​នោះ​មាន​ទី​១-​ឈ្មោះ ប៉ែន សុខ​ចេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រោយពេល​ដែល​នគរ​បា​ន​ចាប់ខ្លួនបាន ជននេះ​បាន បដិសេធ​ន៏​ថា ខ្លួន​មិន​បាន ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គ្រឿងញៀន​នោះទេ គឺ​គ្រាន់តែ​បាន​ដើរលេង​ចូល​ក្លឹប ជាមួយនឹង​ជន​៣​នាក់​ទៀត​ប៉ុណ្ណោះ ហើយ​ដោយ​ងងុយដេក ក៏​បាន​ដេក​នៅ​ក្នុងផ្ទះ​ជូ​ល​នោះ ហើយ​ក៏​ត្រូវ​នគរបាល​ចុះទៅ​ចាប់​ដោយ​ចៃដន្យ​តែប៉ុណ្ណោះ​។​
​ទី​២-​ឈ្មោះ ឌី សុ​ផានិត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​សាមគ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជននេះ​បាន​សារភាពថា ខ្លួន​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ហើយ​បាន​ចេញពីផ្ទះ​ទៅ​ដេក នៅក្នុង​ផ្ទះ​ខាងលើ ហើយ​ក៏​ត្រូវបាន នគរបាល​ចុះ​ចាប់​តែ​ម្ដង​។ ទី​៣-​ឈ្មោះ ជាប ឌុ​ច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង​ភូមិ​អណ្ដូង ឃុំ​អណ្ដូង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង​។​
​ជននេះ​បាន​សារភាពថា​ខ្លួន​ជា​អ្នក​ប្រើប្រាស់​ទេ មិនមែន​ជួញដូរ​ឡើយ ហើយ​ពេល​ត្រូវ​ការជក់​គឺ បាន​ទៅ​ទិញ​គ្រឿងញៀន​ពី​ម្ដុំ​មុខ​មន្ទីរពេទ្យ លោ​សង្ឃ ស្ថិតក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ដើម្បី​ជក់ និង​ទី​៤-​ឈ្មោះ ឈុន សុផល អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កំពង់ប្រាសាទ ឃុំ​សែ​ប ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ជាប ឌុ​ច និង​ស្នាក់នៅ​ជាមួយគ្នា​ក្នុង​ភូមិ​កើតហេតុ​ខាងលើ ក៏​បាន​ប្រាប់ថា​កាលពីមុន​ខ្លួន​ធ្លាប់​ជក់​គ្រឿងញៀន​ដែរ ប៉ុន្តែ​ពេល​នេះ​បាន​ឈប់​ហើយ​។​
​ក្រោយពេល​ចាប់ខ្លួន​ជន​ទាំង​៤​នាក់​នោះ កម្លាំង​បាន​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២​កញ្ចប់ គឺ​កញ្ចប់​តូច​មួយ និង​កញ្ចប់​ធំ​មួយ ដាវ​ចំនួន​៣​ដើម ញញួ​១ តួ​ណឺ​វីស​២​ដើម កន្ត្រៃ​៣ ដែកកេះ​ចំ​៧ ដង្កាប់​១ កាំភ្លើង​ជ័រ​១​ដើម ទូរស័ព្ទ​១០​គ្រឿង ប៉ុន្តែ​ប្រើការ​កើត​បាន​តែ​២​គ្រឿង​ប៉ុណ្ណោះ ចំណែក​៨​គ្រឿង​ទៀត​ខូច​ប្រើការ​មិនកើត រួម​ជាមួយ​សម្ភារ​ជាច្រើន​ទៀត​ផង​ដែរ​។ បន្ទាប់​មក​ជនសង្ស័យ​ទាំងនោះ​រួម​ទាំង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​ទៅកាន់ ផ្នែក​ណ្រ​ហ្ម​ទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​បន្ត​ទៀត​៕
2fc429cf-7d0c-4e80-bab3-76e265983264

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya