ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » សម្ដេច​តេជោ ហ៊ុន សែន បាន​ចាកចេញ​ពី​កម្ពុជា​ហើយ ឆ្ពោះ​ទៅកាន់​ប្រទេស​ទីម័​រខាង​កើត ដើម្បី​ចូលរួម​ខួប​បង្កើត​កងកម្លាំង​រំដោះជាតិ

សម្ដេច​តេជោ ហ៊ុន សែន បាន​ចាកចេញ​ពី​កម្ពុជា​ហើយ ឆ្ពោះ​ទៅកាន់​ប្រទេស​ទីម័​រខាង​កើត ដើម្បី​ចូលរួម​ខួប​បង្កើត​កងកម្លាំង​រំដោះជាតិ

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​សីហា​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាកចេញ​ពី​កម្ពុជា​ហើយ ដោយ​ចាប់ផ្តើម​ធ្វើ​ទស្ស​កិច្ច​នៅ​ប្រទេស​ទីម័​រខាង​កើត ដើម្បី​ចូលរួម​ខួប​លើក​ទី​៤១ នៃ​ការបង្កើត​កងកម្លាំង​រំដោះ​ជាតិ​របស់​ប្រទេស​នេះ តប​តាម​ការអញ្ជើញ របស់​នាយក​រដ្ឋមន្ត្រី​ប្រទេស​ទី​ម័រ​។​
​អំឡុង​ទស្សនកិច្ច​២​ថ្ងៃ នៅ​ថ្ងៃ​ទី​១៩-២០ ខែ​សីហា ឆ្នាំ​២០១៦​នេះ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​៣ រួមមាន​៖ ទី​១.​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ស្ដីពី កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​សេដ្ឋកិច្ច​, ទី​២.​កិច្ចព្រមព្រៀង​ស្ដីពី​ការលើកលែង ទិដ្ឋាការ​សម្រាប់​អ្នក​កាន់ លិខិតឆ្លងដែន​ការទូត និង​លិខិតឆ្លងដែន​ផ្លូវការ​, និង​ទី​៣.​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ពាក់ព័ន្ធ​នឹង កិច្ច​សហ​ប្រតិកា​រលើ​វិស័យ​ការងារ​ផងដែរ​។​
​សូម​ជំរាប​ថា  មន្ត្រីជាន់ខ្ពស់​ដែល​អមដំណើរ​សម្តេច​តេជោ​នាពេលនេះ រួមមាន លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​, លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល ព្រមទាំង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួន​ទៀត​៕

14046099_1644969779150720_3232641439539293959_n fn-2016-08-19-07-58-27-0 fn-2016-08-19-07-58-27-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya