ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ក្រុមចោរ​លួច​ទ្រព្យសម្បត្តិ​ជនជាតិ​បរទេស នៅ​ឆ្នេរសមុទ្រ​ពយ​តា​ម៉ូង ប៉ូលិស​ក្របួច​បាន​៣​នាក់

ក្រុមចោរ​លួច​ទ្រព្យសម្បត្តិ​ជនជាតិ​បរទេស នៅ​ឆ្នេរសមុទ្រ​ពយ​តា​ម៉ូង ប៉ូលិស​ក្របួច​បាន​៣​នាក់

(​ព្រះសីហនុ​)៖ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា កម្លាំង​ជំនាញ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ពត័មាន​ថា នៅ​ឆ្នេរសមុទ្រ​ពយ​តា​ម៉ូង  មាន​ភ្ញៀវ​ទេសចរណ៍​បរទេស ចុះ​មុជទឹក មាន​ជនសង្ស័យ​ចូល​ទៅ​លួច​យក​សម្ភារ សម្រេច​ហើយ​រត់​គេច​។​
​ខណៈ​នោះ​កម្លាំង​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្ម បាន​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោកស្នងការ ជួន ណា​រិន្ទ បាន​ធ្វើ​ការស្រាវជ្រាវ រហូត​តាម ចាប់​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ និង​វត្ថុតាង​។​
​លោក កុល ផល្លី បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​៖
១.​ខៀវ សុផាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល ភូមិ​១ សង្កាត់​៤ (​ដៃដល់​)
២. ឈុំ ឆៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​គ្មាន (​សហចារី​)
៣. នួន កុសល់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ ប៉ះ​កង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​៤ សង្កាត់​៤ (​សហចារី​)​។ ដោយឡែក​សម្ភា​ដែល​ចាប់​យក​បាន​រួម​មាន​៖
១. កាបូប​ស្ពាយ ១
២. ទូរស័ព្ទ ស៉ាំ​សុង ម៉ាក​ថេប ១​គ្រឿង
៣. ទូរស័ព្ទ ស៉ាំ​សុង ពណ៌​ខ្មៅ ១​គ្រឿង​
៤. លិខិតឆ្លងដែន ១
៥. កាំបិត ១
៦. សម្ភារ​ប្រើប្រាស់ មួយចំនួន​។​
​សម្រាប់​ទ្រព្យសម្បត្តិ​ទាំងនេះ កម្លាំង​នគរបាល​កំពុង​តាមរក​ជនរងគ្រោះ​ជា​ជនបរទេស ដើម្បី​ប្រគល់​អោយ​វិញ​។​
​សម្រាប់​ជនសង្ស័យ​កំពុង​បន្ត​នីតិវិធី នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​បញ្ជូន​ទៅ​តុលាការ​៕
fn-2016-08-19-08-03-48-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya