ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ចោរ​ដែល​ចូល​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​៦​គ្រឿង ពី​ហាង​លក់​ទូរស័ព្ទ «​លឹម ហាវ​» បាន​បាញ់​សម្លាប់​ខ្លួនឯង

ចោរ​ដែល​ចូល​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​៦​គ្រឿង ពី​ហាង​លក់​ទូរស័ព្ទ «​លឹម ហាវ​» បាន​បាញ់​សម្លាប់​ខ្លួនឯង

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​នោះ បាន​បាញ់​សម្លាប់​ខ្លួនឯង ហើយ​នា​ព្រឹក​ព្រលឹម​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៦​នេះ នៅ​គីឡូ​ទី​១១ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ​។​
​ជនសង្ស័យ​រូបនេះ បាន​បាញ់​សម្លាប់​ខ្លួនឯង​កើតឡើង ខណ​:​ដែល​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌឫស្សីកែវ កំពុង​ធ្វើ​ការឡោមព័ទ្ធ តាំងពី​ម៉ោង​១១​យប់​រហូតដល់​ព្រឹក​នេះ​។ ចោរ​ដែល​បាញ់​សម្លាប់​ខ្លួន​ឯង​នេះ​ប្រើប្រាស់​កាំភ្លើង​រ៉ូឡូ​។​
​មន្ត្រី​អាវុធហត្ថ​ដែល​ចូលរួម​ប្រតិបត្តិការ​នេះ បានបញ្ជាក់​ថា «​នៅពេល​ដែល​កម្លាំង ត្រៀម​ចូលទៅ​ចាប់​នោះ ស្រាប់តែ​ឮ​សំឡេង​ផោង ហើយ​ពេល​ទៅ​មើលឃើញ ជនសង្ស័យ​រូបនេះ ស្លាប់បាត់​ទៅ​ហើយ ដោយសារ​បាញ់​សម្លាប់​ខ្លួន​ឯង​»​។ បើ​តាម​មន្ត្រី​អាវុធហត្ថ ជនសង្ស័យ​រូបនេះ គឺជា​មុខសញ្ញា​ប្លន់​ទូរស័ព្ទ​កាលពីពេល​កន្លង​ទៅ​ផងដែរ ៕

fn-2016-08-19-07-41-05-0 fn-2016-08-19-07-41-05-4 fn-2016-08-19-07-43-14-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya