ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ក្រុមចោរប្លន់​៤​នាក់ ប៉ូលិស​បង្ក្រាប​បាន​នៅ​បុរី​សន្តិភាព​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ

ក្រុមចោរប្លន់​៤​នាក់ ប៉ូលិស​បង្ក្រាប​បាន​នៅ​បុរី​សន្តិភាព​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦​នេះ បាន​ដេញ​បង្ក្រាប​ក្រុមចោរប្លន់ ប្រដាប់​អាវុធ​ចំនួន​៤​នាក់ ដែល​ក្នុងនោះ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​មិញ និង​៣​នាក់​ទៀត​មាន​ស្រី​ម្នាក់ ត្រូវ​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​នេះ ស្ថិតនៅ​ក្នុង​បុរី​សន្តិភាព​២ ក្នុង​ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន ទី​១-​ឈ្មោះ សុខ រិទ្ធី អាយុ​២៦​ឆ្នាំ ទី​២-​ឈ្មោះ ដា​វីត អាយុ​១៨​ឆ្នាំ និង​៣-​ឈ្មោះ ឃុន ផៃ ភេទ​ស្រី អាយុ​១៦​ឆ្នាំ (​ជា​សង្សា​ជន​ឈ្មោះ​ដា​វីត​)​។​
​ការ​តាម​បង្ក្រាប​ចាប់​ក្រុម​ចោរប្លន់​ទាំង​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន កាលពី​ព្រឹក​មិញ ពាក់ព័ន្ធ​និង​សកម្មភាព​វាយ​ប្លន់​ម៉ូតូ C125 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CC-0635 ពី​យុវជន​ឈ្មោះ ម៉ៅ ខួច អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ដុង ឃុំ​ព្រៃ​ស្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលងអធ្រាត្រ​ឈានចូល ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ចេញ ពី​ក្លឹប​កម្សាន្ត «​មី​ត​ណា​យ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវវេង​ស្រេង​។ សម្រាប់​ជនសង្ស័យ​ទាំងនេះ និង​វត្ថុតាង​មួយចំនួន​ដែល​ធ្វើការ រឹបអូស​បាន​នោះ ត្រូវបាន​នាំ​ខ្លួន​ទៅ​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​បន្ត​ទៀត​៕
fn-2016-08-18-15-11-32-3 fn-2016-08-18-15-11-32-5 fn-2016-08-18-15-11-32-6 fn-2016-08-18-15-11-32-7

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya