ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
អ្នកថ្មើរជើងមានឈ្មោះ ញ៉ឹម សុខា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប មុខរបរកសិករ រងរបួសបាក់.កជើងខាងឆ្វេង ។ រីឯម៉ូតូបង្កហេតុម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-4558 បើកបរដោយឈ្មោះ អន សារ៉ុន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកទូរគមនាគមន៍កម្ពុជា រស់នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ និងស្ត្រីរួមដំណើរជាមួយដួលបោកទៅលើថ្នល់ដែររបួសស្រាលរងរបួសស្រាលដូចគ្នា។
មុនពេលកើតហេតុគេឃើញនារីរងគ្រោះដើរឆ្លងផ្លូវជាតិលេខ១ ពីទិសខាងត្បូងទៅជើងស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បើកពីទិសខាងលិចទៅកើតក៏បុកពេញទំហឹងប៉ើងជិត២ម៉ែត្រដួលបោកទៅលើថ្នល់បណ្តាលឲ្យបាក់.កជើងខាងឆ្វេងតែម្ដង។ គ្រោះថ្នាក់ខាងលើនេះគឺបណ្ដាលមកពីអ្នកថ្មើរជើងឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន ៕
» ព័ត៌មានជាតិ » ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកប៉ើងជិត២ម៉ែត្រ បណ្តាលឲ្យបាក់ជើង