ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ម្ចាស់​បុរី លឹម ឈាង​ហាក់ ប្រកាស​លក់​ដី​និង​ផ្សារ​ ​

ម្ចាស់​បុរី លឹម ឈាង​ហាក់ ប្រកាស​លក់​ដី​និង​ផ្សារ​ ​

ភ្នំពេញ ៖ ក្រុម​អាជីវករ​នៅ​ផ្សារ​លឹម ឈាង​ហាក់ បាន​ប្រាប់​គេហទំព័រ​អរិយធម៌​ថា «​ម្ចាស់​ផ្សារ​នេះ​បាន សរសេរ​ស្លាក​ដាក់​លក់​ដី​និង​ផ្សារ​នេះ​ធ្វើឲ្យ​ពួកគាត់​ប្រឈម​នឹង​អត់​កន្លែង​រកស៊ី​ចិញ្ចឹមជីវិត​»​។​
​ទោះជា​បែប​នេះ​ក្តី គេហទំព័រ​អរិយធម៌​មិនអាច​សុំ​ការបកស្រាយ​ពី​ម្ចាស់​ផ្សារ​ឯកជន​បានទេ កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦​។ ប្រភព​បាន​អះអាង​ថា ទំនង​ជា​ម្ចាស់​ផ្សារ​នេះ​ក្ស័យ​ធន់ ព្រោះ ទីតាំង​ផ្សារ​ទាំងមូល​មាន​អ្នក​ជួល​តូប​ឬ​ស្តង់​ចូល​ទៅ​លក់ ដូច​មិនបាន​៣០%​ផង​ទេ ហើយ​តម្លៃ​តូប​មាន​ចាប់ពី​១​ខែ​៣០​ដុល្លារ​ទៅ​ដល់​៧០​ដុល្លារ ។ មើល​ទៅ​ផ្សារ​នេះ​ចាប់ពី​ដំណើរការ​មក​គឺ​ខាត​រហូត ព្រោះ អត់​មាន​អ្នក​ជួល​តូប​ច្រើន ហើយ​អ្នកលក់ដូរ​វិញ មាន​ចំនួន​តិច​និង​លក់​មិន​សូវ​ដាច់​ទៀត ។ ផ្សារ​នេះ​ត្រូវ បាន​គេ​មើលឃើញថា ថ្ងូរ​ទាំង​អាជីវករ ថ្ងូរ​ទាំង​ថៅកែ​ផ្សារ ព្រោះ​តែ​រក​ចំណូល​មិន​សម​ទៅ​និង​ការ ចំណាយ​។ អ៊ីចឹង​ហើយ​បាន​ជា​ម្ចាស់​ផ្សារ​លឹម ឈាង​ហាក់ នេះ​សំរេច​ចិត្ត​លក់​ផ្សារ​និង​លក់​ដី​ទីតាំង​នេះ តែ​មិន ដឹង​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​នោះទេ​។​
​ផ្សារ​បុរី លឹម ឈាង​ហាក់​នេះ អាជីវករ​ទាំង​អស់មិ​ន​បាន​ទិញ​តូប​ដូច​ផ្សារ​វិនិយោគ​ផ្សេងៗ​ទេ​គឺ​អាជីវករ ត្រូវបាន​ថៅកែ​ផ្សារ​ជួល​ឲ្យ​ត្រឹមតែ​មួយ​ឆ្នាំ​ម្តង​ប៉ុណ្ណោះ ឥឡូវ​ពេល​ឃើញ​ម្ចាស់​ផ្សារ​ដាក់​លក់​យ៉ាង​នេះ ពួកគាត់​បារម្ភ​ណាស់ ។​
​សូមបញ្ជាក់​ថា បុរី លឹម ឈាង​ហាក់​នេះ ពីមុន​ជា​បុរី​សូ​នី ហើយ​ក្រុមហ៊ុន​បុរី​សូ​នី​បាន​លក់​មក​ឲ្យ​ក្រុម ហ៊ុន​បុរី លឹម ឈាង​ហាក់ បូក​រួម​ទាំង​ផ្សារ​ផងដែរ តែ​ឥឡូវ​ម្ចាស់​បុរី លឹម​ឈាង​ហាក់ ប្រុង​លក់​ផ្សារ​បាន ន័យ​ថា ធ្វើ​ខុស​ពី​កិច្ចសន្យា​ទិញ​លក់​ផ្ទះ​ជាមួយ​ប្រជាពលរដ្ឋ ព្រោះ​បុរី​សូ​នីថា  មាន​ផ្សារ ឥឡូវ​បែរជា ម្ចាស់​បុរី លឹម ឈាង​ហាក់ ប្រុង​លក់​ផ្សារ​នោះ​ទៅវិញ ។ ទោះជា​យ៉ាងណាក្តី គេ​មិនដឹងថា ក្រុមហ៊ុន​បុរី លឹម ឈាង​ហាក់ ត្រូវ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះ​ជុំវិញ​ផ្សារ​នោះ​យ៉ាងណា​ឡើយ​៕
​ដោយ​៖ ឧត្តម
13925178_160430731031171_378546797387094622_n 14064196_160430714364506_7039773288206197314_n 14064294_160430701031174_3116269733375523266_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya