ភ្នំពេញ៖ នគរបាលខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យប្រុស01នាក់ ករណី លួចម៉ូតូ ត្រង់ចំណុចចំណតផ្ញើរម៉ូតូផ្សារទំនើបអ៊ីអន ផ្លូវស-ប៊ិត ក្រុម78 ភូមិ14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនរងគ្រោះឈ្មោះ ប៉ុល រ៉ាឌុន ភេទប្រុស អាយុ20 ឆ្នាំ ខ្មែរ មុខរបរនិស្សិត ស្នាក់នៅបណ្តោះ អាសន្ននាយកដ្ឋានភស្តុភា ផ្លូវលេខ19 សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។ជនសង្ស័យឈ្មោះ សួន ដារ៉ា ភេទ ប្រុស អាយុ 22 ឆ្នាំ ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវ បេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។វត្ថុតាងដកហូត ៖ ម៉ូតូ 01 គ្រឿង ម៉ាក ហុងដា សេ125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ 1CX-3862 ភ្នំពេញ ( របស់ជនរងគ្រោះ ប្រគល់អោយម្ចាស់វិញ ) ។កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនបុរសម្នាក់ ករណីលួចម៉ូតូ