ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ ​

ម៉ូតូ​បុក​ឡាន បណ្តាល​ឲ្យ​២​នាក់​រងរបួស​ធ្ងន់​ស្រាល​ ​

ខេត្ត​រតនគិរី​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៩​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
​បុរស​រងគ្រោះ​មាន​ឈ្មោះ​សឹប យ៉ាន​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​មាន​មុខរបរ​លក់​ដូរ​នៅ​ក្នង​ផ្សារ រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង រងរបួស​ចំ​ដើមទ្រូង​ដោយសារ​បុក​ផ្ទុប​និង​ដៃ​ចង្កូត​ម៉ូតូ​(​របួសធ្ងន់​) និង​អ្នករួមដំណើរ​ឈ្មោះ ម៉ូ សា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បុខ​រប​ទា​ក់រលក (​របួសស្រាល​) រស់នៅ​ភូមិ​ជាមួយគ្នា​។​
​អ្នក​ទាំង​២​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ​រតនគិរី 1B-3063 ពណ៌​ខ្មៅ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ត្រង់​កន្លែង​កើតហេតុ​ខាងលើ​ក៏​បុក​រថយន្ត​ចំហៀង​ខាងឆ្វេង​ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​បែក​កញ្ចក់ ចំណែកឯ​ម៉ូតូ​បាក់​របាំង និង​វៀច​កង់​មុខ​ខូចខាត​យ៉ាង​ដំណំ​។​
​អ្នកបើកបរ​រថយន្ត​ឈ្មោះ តាំ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង បើកបរ​រថយន្ត​ម៉ាក​កាមរី​ហើម ពណ៌​ត្រាវ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-2853​។​
​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា រថយន្ត​និង​ម៉ូតូ​គឺ​ខុស​ទាំង​សងខាង​ព្រោះ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ចំណែក​រថយន្ត​បត់​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​គឺ​គ្មាន​ភ្លើង​ស៊ីញ៉ូ​ទើប​បណ្ដាលឲ្យ​គ្រោះថ្នាក់​តែម្តង​។​
​បច្ចុប្បន្ន​រថយន្ត​នឹង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នៃ​ស្នងការ​ខេត្ត រងចាំ​ដោះស្រាយ​ជា​ក្រោយ​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕

FB_IMG_1471500360222 FB_IMG_1471500371459

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya