ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ពិតជាកក្រើកពេកហើយ រាជរដ្ឋាភិបាល កម្ពុជា ខិតខំប្រឹងប្រែងទប់ស្កាត់ កូវីត ១៩ តែមន្ត្រីថ្នាក់ក្រោមជាតិ ក្នុងខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសឲ្យជនខិលខូចទន្រ្ទានយកដីរដ្ឋ​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធ?​  ||     ដីគម្របព្រៃឈើឃុំត្រងិល ស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង កំពុងរងការទន្ទ្រានកាន់កាប់យ៉ាងអនាធិបតេយ្យ​  ||     ភ្ញាក់ផ្អើល! រោងសិប្បកម្មធំៗកែច្នៃឈើខុសច្បាប់ កើតឡើងពេញបន្ទុក ឃុំក្បាលដំរី ស្រុកសំបូរ លោក វ៉ា ថន អភិបាលខេត្តក្រចេះរក្សាភាពស្ងៀមស្ងាត់​  ||     ល្បីមេឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើពីខេត្តព្រះវិហារចូលខេត្តកំពង់ធំ ដោយរលូនមិនរំខានដល់សមត្ថកិច្ច​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់ ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ចំនួន​៧​គ្រឿង​ពី​អ្នកលក់​ទូរស័ព្ទ ស្ថិតនៅ​ក្បែរ​ផ្សារ​នាគ​មាស កម្លាំង​នគរបាល​កំពុង​ឡោម​ព័ទ្ធ​ចាប់ ​

ជនសង្ស័យ​ម្នាក់ ភ្ជង់​ប្លន់​យក​ទូរស័ព្ទ​ចំនួន​៧​គ្រឿង​ពី​អ្នកលក់​ទូរស័ព្ទ ស្ថិតនៅ​ក្បែរ​ផ្សារ​នាគ​មាស កម្លាំង​នគរបាល​កំពុង​ឡោម​ព័ទ្ធ​ចាប់ ​

ភ្នំពេញ ៖ ពិតជា​ថ្លើមធំ និង​ព្រហើន​មែន ជនសង្ស័យ​ម្នាក់ បាន​ចូល​ទៅ​ភ្ជង់​ប្លន់​យក​ទូរស័ព្ទ ចំនួន​៧​គ្រឿង​ពី​អ្នកលក់​ទូរស័ព្ទ​មួយកន្លែង ស្ថិតនៅ​ក្បែរ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក នា​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦​នេះ​។ «​មុនពេល​កើតហេតុ ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ប្រដាប់​ដោយ​សាក់​កាដូ​មួយ បាន​ទៅ​ឈប់​នៅ​មុខ​តូប​លក់​ទូរស័ព្ទ​។ ពេល​នោះ​ជនសង្ស័យ​បាន​ដើរចូល​ទៅ​ហើយ​បាន​ទាញ​កាំភ្លើងខ្លី​មួយ​ដើម​ទៅ​ភ្ជង់​ជនរងគ្រោះ រួច​ប្រមូល​ទូរស័ព្ទ​ចំនួន​៧​គ្រឿង ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ពេល​រៀប​ឡើង​ម៉ូតូ​នោះ​ស្រាប់តែ កម្លាំង​នគរបាល​ល្បាត​នៅក្បែរនោះ​លឺ​សំឡេង​ជនរងគ្រោះ​ស្រែក ក៏​ចុះទៅ​ជួយ​អន្តរាគមន៍ ធ្វើឲ្យ​ជនសង្ស័យ​ភ័យ​រត់ចោល​ម៉ូតូ ហើយ​កាន់​កាំភ្លើង​ជាប់ដៃ​ចូលទៅ​ក្នុង​ផ្សារ​នាគ​មាស​បាត់​»​។ នៅពេល​នេះ​កម្លាំង​នគរបាល​របស់​លោក កំពុង​ធ្វើ​ការឡោមព័ទ្ធ​តាម​ចាប់​ជនសង្ស័យ​រូបនេះ​។ ករណី​ប្លន់​នេះ​បាន​កើតឡើង​នៅ​ហាង​លក់​ទូរស័ព្ទ​យីហោ «​លឹម ហាវ ហាង​លក់​ទូរស័ព្ទដៃ​ទំនើប​» ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ខណ្ឌ​ទួលគោក​៕

fn-2016-08-18-13-30-56-2 fn-2016-08-18-13-30-57-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya