ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​អ្នកដើរ​តាមផ្លូវ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​

ឡាន​បុក​អ្នកដើរ​តាមផ្លូវ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ​

ខេត្ត​បន្ទាយមានជ័យ​៖ នៅវេលា​ម៉ោង​៩ និង​៣៥​នាទី​យប់​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ឈ្នួរ ឃុំ​ឈ្នួរ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។​
​ជនរងគ្រោះ​ស្លាប់​ឈ្មោះ​ជឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ចំណែក​អ្នករងរបួស​ធ្ងន់​ឈ្មោះ អ៊ុក សា​វ័ន្ត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ពួកគេ​ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ចក់​ពួក ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​
​មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​នាក់​បាន​ដើរ​ថ្មើរជើង​ក្នុងទិសដៅ​ពី​កើ​ទៅ​លិច​។ លុះ​បន្ទាប់មក​មិនដឹង​រថយន្ត​ម៉ាក​ទីកូ​មាន​បញ្ហា​អ្វី​នោះទេ បើកបរ​ក្នុង​ទិសដៅ​ស្របគ្នា​រេ​ចង្កូត​បុក​ជនរងគ្រោះ​ទាំង​២​នាក់​ពី​ក្រោយ​ពេញទំហឹង បណ្តាលឲ្យ​ជនរងគ្រោះ​ផ្លោង​ខ្ទាត​ធ្លាក់​ពី​លើ​ថ្នល់ជាតិ​ច្រើន​ម៉ែត្រ​ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​រង​បួស​ធ្ងន់ រីឯ​រថយន្ត​បង្ក​ជ្រុល​ធ្លាក់​ផ្លូវជាតិ ក៏​បណ្តាលឱ្យ​អ្នកជិះ​ក្នុង​រថយន្ត​២​នាក់​ទទួលរង​បួស​ស្រាល​ផងដែរ​។​
​ក្រោយពី​កើតហេតុ​ភ្លាម​នគរបាល​ចរាចរណ៍​ស្រុក​ព្រះនេត្រព្រះ បាន​មកដល់​កន្លែងកើតហេតុ និង​ដឹក​អ្នក​រងរបួស​ទាំង​៣​នាក់​ទៅ​កាន់​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ​។ ចំណែក​អ្នកបើករថយន្ត​បង្ក​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​គ្រី​ហេង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​កម្មករ ឃុំ​កម្មករ ស្រុក​សង្កែ ខេត្ត​បាត់ដំបង និង​អ្នករួមដំណើរ​ឈ្មោះ​ទិត វ៉ាន់ដា​ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង​។​
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ក្រោយពី​សមត្ថកិច្ច​វាស់វែង​រួចហើយ​ក៏​បាន​ទំនាក់ទំនង​សាច់ញាតិ​មក​ទទួល​ដើម្បី​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​ត្រូវបាន​នគរបាល​ចរាច​រណ៍​ស្ទូច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​រងចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

chka-1 chka-2-1 chka-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya