ភ្នំពេញ៖ ពេលថ្ងៃទី17ខែ08ឆ្នាំ2016 ខ្ញុំនិងប្អូនប្រុសបានចេញដំណើពីភ្នំពេញ ទៅឃុំសែប ខេត្តកំពង់ឆ្នាំង ពេលចេញដំណើរទៅដល់សង្កាត់ព្រែកភ្នៅ ស្រាប់តែមានជនបង្កហេតុម្នាក់ជិះម៉ូតូ អាសង់១២៥សេសេ បិទស្កុតពណ៌ស ជិះកៀខ្ញុំ ហើយជ្រេពេញផ្លូវ គេជិះនៅខាងមុខខ្ញុំ ហើយព្យាយាមចាប់ប្រាំងអោយខ្ញុំបុកគូតម៉ូតូគេ ប៉ុន្តែសំណាងដែរខ្ញុំចាប់ប្រាំងទាន់ ហើយខ្ញុំក៏ជិះវ៉ាគេ ហើយខ្ញុំប្រាប់គាត់ថាបង បងឯងជិះចឹងគ្រោះថ្នាក់ដល់គេងាប់ហើយ ពេលនោះខ្ញុំក៏ជិះម៉ូតូបន្តទៅមុខទៀត រហូតដល់កន្លែងកើតហេតុស្រុក ឧដុង្គ ភូមិវាំងចាស់ ទល់មុខវត្តប្រាំង ជនបង្ក២ម៉ូតូផ្សេងទៀត។ ជិះមកកៀខ្ញុំអោយឈប់ ហើយរត់មកដកសោម៉តូខ្ញុំ ប្រាប់ថាចាំគ្នាគេមកដល់ចាំនិយាយគ្នា ប្រហែល២នាទីគ្នាគេមកដល់ក៏ធ្វើការវាយប្រហា មកលើប្អូនខ្ញុំនិងខ្ញុំ ហើយខ្ញុំនិងប្អូនខ្ញុំក៏តដៃជាមួយជនអនាមិកទាំងនោះ រហូតបានសោមកវិញ នៅក្នុងរោងកាហ្វេមួយកន្លែង( ប្អូនខ្ញុំរបួសមុខ និងក្បាលខាងក្រោយ ខ្ញុំរបួសផ្នែកក្បាលខាងក្រោយ) ខ្ញុំស្រែកអោយ ប្រជាពលរដ្ឋនៅទីនោះជួយដែប៉ុន្តែអត់មានអ្នកណាហ៊ានជួយទេ ហើយជនល្មើស ក៏រត់បាត់ដោយសារដណ្តើមសោម៉ូតូអត់បាន ( បញ្ជាក់ជនល្មើស មានគ្នាប្រមាន៦ទៅ៧នាក់ ៣នាក់ធ្វើសកម្មភាព ៣-៤នាក់ទៀតចាំ យកម៉តូ ដោយក្លែងបន្លំរូបភាពធ្វើជាស្ទាវវៃគ្នា ដើម្បីបំភាន់ភ្នែកប្រជាពលរដ្ឋ)។ ខ្ញុំបានថតស្លាកលេខម៉ូតូអាសង់ មួយគ្រឿងលេខ ភ្នំពេញ-1BH 2743 ខ្ញុំបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីស ហើយ ប៉ុន្តែអត់មានអ្នកធ្វើការអោយទេ ទាំងមន្ត្រីប៉ូលីសនិង PM រវល់សែនក្បាលទឹកអស់ហើយ ខលទៅស្ថានីយវិទ្យុABC ក៏អត់ផ្សាយអោយទៀត ។ លុះពេលល្ងាចឡើងខ្ញុំត្រលប់ពីសែប មកភ្នំពេញវិញ ក៏ប្រទាស់ឃើញជនល្មើសជិះម៉ូតូ2គ្រឿង ស្ថិតភូមិកើតហេតុខាងលើ ប្អូនខ្ញុំបានទាញទូរស័ព្ទថត បានស្លាកលេខម៉តូស្កុបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1CP-6555 ខ្ញុំបានជិះតាមជនល្មើសដល់ចំណុច មុខវត្តមុនីចេតិយ ជនល្មើសក៏ជិះចូលតាមផ្លូវវត្តមុនីចេតិយ១គ្រឿង និងមួយគ្រឿងទៀតចូលតាមវត្ត ព្រះវិហាសំណ។ ខ្ញុំអត់ហ៊ានជិះតាមទេ ខ្ញុំខលទៅមេប៉ុស្តិ៍វាំងចាស់ដែលខ្ញុំដាក់ពាក្យបណ្តឹងនៅទីនោះ។ ប៉ុន្តែគួអោយស្តាយមេប៉ុស្តិ៍នោះ គាត់អត់មកទេ ហើយអោយទៅប្តឹងនៅប៉ុស្តិ៍ឃុំវិហាលួង គាត់ថាខុសទឹកដីគ្នា ពេលអនុប៉ុស្តិ៍វិហាលួង មកដល់ គាត់អោយទៅប្តឹងនៅប៉ុស្តិ៍វាំងចាស់វិញគាត់ថាកន្លែងកើតហេតុនៅវាំងចាស់ និយាយរួមគឺមន្រី្តប៉ូលីសទាំង២ឃុំ អត់សហការគ្នា អត់ធ្វើការអោយប្រជាពលរដ្ឋ សួរថាពេលណឹងបើជនល្មើសទៅបង្កហេតុនៅកន្លែងផ្សេងទៀត រឺរត់បាត់ តើគាត់សមធ្វើជាមន្រី្តប៉ូលីសការពារប្រជាពលរដ្ឋទេ គាត់ធ្វើប៉ូលីសដើម្បីអ្វី ? ខ្ញុំអស់សង្ឃឹមណាស់ សូមជួយshare បន្តផងខ្ញុំមិនដឹងត្រូវធ្វើបែបណាទេ បើប៉ូលិសអត់ធ្វើការអោយផង ហើយសូមប្រុងប្រយ័ត្នទាំងអស់គ្នា នៅស្លាកលេខម៉ូតូ ភ្នំពេញ-1BH 2743 ,ភ្នំពេញ1-CP 6555 ៕
» ព័ត៌មានជាតិ » ករណីប្លន់បែបថ្មីសូមប្រុងប្រយ័ត្ន សមត្ថកិច្ចជួយអន្តរាគមន៍ផង