ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ ក្រោយ​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​២​នាក់ ក្រោយ​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​ ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង ១២ និង​៥០​នាទី​យប់​ឈាន​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦ នៅតាម​ផ្លូវ​បេតុង​វត្ត​ព្រៃ​ស្ពឺ ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនសង្ស័យ​មួយក្រុម មាន​គ្នា​៦​ទៅ​៧​នាក់​បាន​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក ហុងដារ​សេ​១២៥​ស៊េរី​២០១៥​មួយ​គ្រឿង​បាន​សម្រេច​ពី​យុវជន​ម្នាក់ តែ​ត្រូវ​មិត្តភក្តិ​គ្នា​របស់​ជនរងគ្រោះ​ដេញ​ស្រែក​តាម​ពីក្រោយ​រហូត​មក​ជួប​ជាមួយ​កម្លាំង​សមត្ថកិច្ច​កំពុង ល្បាត​តាម​ផ្លូវ ក៏​ប្រដេញ​តាម​ឃាត់​បាន​២​នាក់​ក្នុងចំណោម បក្ខពួក​ជនសង្ស័យ និង​ដកហូត​បាន​ម៉ូតូ​២​គ្រឿង ក្រោយ​ឃាត់ខ្លួន​បាន​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​១​គ្រាប់​។​
​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ខាងលើ​មានឈ្មោះ ម៉ៅ ខួច អាយុ​១៨​ឆ្នាំ ស្នាក់​ផ្ទះជួល​ភូមិ​ដំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត ភូមិ​ដុង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ រីឯ​ម៉ូតូ​ដែល​ក្រុមចោរប្លន់​យក​ទៅ​បាត់​នោះ​ម៉ាក ហុងដារ​សេ​១២៥ ស៊េរី​០១៥ ពណ៌​ខ្មៅ​ស្លាក​លេខ​1CT-0635 កាំ​បន្ទះ​ពណ៌​ស​។​
​នៅ​មុនពេល​កើតហេតុ​ក្រុម​របស់​គេ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ហង​ដា​ឌ្រី​ម ស៊េរី​២០១៥ ចេញពី​ក្លឹប ម៊ិ​ត​ណា​យ នៅ​ផ្លូវវេង​ស្រេង​។ លុះ​ក្រោយមក​ក៏​នាំគ្នា​ចេញ​មក​វិញ​ជិះ​ត្រឡប់ទៅផ្ទះ ខណៈ​ពួកគេ​ជិះ​មកដល់​ផ្លូវ​បេតុង​វត្ត​ព្រៃ​ស្ពឺ មុខ​ឃ្លាំង​ដប់​ស្រា​បៀ​រ ក៏​មាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ហុងដា​សេ​១២៥​ទាំងអស់ មក​ដេញ​វាយ​ប្រដាប់​ដោយ​ដំបង ខ្សែរ​ក្រវ៉ាត់ ដំ​ថ្មរ ដោយ​ក្រុម​របស់​គេ​គ្មាន​អ្វី​សម្រាប់​តដៃ ទើប​ក្រុម​ជនសង្ស័យ​ដេញ​វាយ​ពួកគេ​បែក​សាញ​គ្នា ធ្វើឲ្យ​រូបគេ​ជាមួយមិ​ត្ត​ម្នាក់​ទៀត​ដែល​ជិះ​ពីក្រោយ​ភ័យ រត់ចេញ​ពី​ម៉ូតូ ភ្លាម​នោះ​ជនសង្ស័យ​ម្នាក់​បាន​យក​ម៉ូតូ​របស់​គេ​ជិះ​ចេញទៅ ចែក​ផ្លូវ​គ្នា ហើយ​ភ្លាមនោះ​មិត្តភក្តិ​របស់​គេ​បាន​មក​រក​គេ​វិញ ក៏​បាន​នាំគ្នា​ជិះ​ដេញតាម​ពីក្រោយ​តាម​ផ្លូវជាតិ​ល​លេខ​៣ មក​រហូត ដល់​ផ្លូវវេង​ស្រេង ស្រែ​តាមផ្លូវ​ថា​ចោរ ៗ ក៏​ប៉ះ​ជាមួយ​ក្រុម​សមត្ថកិច្ច​អន្តរាគមន៍ និង​ព្រហ្មទ័ណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ​ចុះ​ល្បាត​នៅ​ផ្លូវវេង​ស្រេង បាន​ធ្វើ​ការដេញ​តាម​។​
​បន្ទាប់ពី​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្រែក​ថា​ចោរ​បែប​នេះ​កម្លាំង​បានធ្វើការ​ប្រដេញ​តាម​រហូតមក​ដល់​ផ្លូវ​២១៧ ចំណុច​កា​រ៉ាស់​សាំង​តេលា​ច្រកចូល​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ទើប​កម្លាំង​បាន​បាញ់​១​គ្រាប់​ធ្វើ​ក្រុមចោរ​ផ្តួល​ម៉ូតូ​រត់​រួច​២​នាក់​និង​ចាប់បាន​២​នាក់ ក្នុងនោះ​ដកហូត​បាន​ម៉ូតូ​២​គ្រឿង​ជា​របស់​ជនល្មើស​មួយគ្រឿង ហុងដា​ស៊េរី​២០១៤ ស្លាក​លេខ​ភ្នំពេញ 1CO-4524 និង​មួយ​គ្រឿង​ទៀត​ហុងដា​ឌ្រី​ម ស៊េរី​២០១៥ ស្លាក​លេខ​កំពង់​ឆ្នាំ​1E-0681 ។ ប្រភព​ដដែល​បាន​បន្តថា បន្ទាប់​ពី​ឃាត់​បាន​ភ្លាម​កម្លាំង​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ចោមចៅ រួម​មក​សមត្ថកិច្ច​ក៏​បាន​ទៅ​តាម​រក​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ឃើញ​វិញ ដែល​ជនល្មើស​យកទៅ​សាក់​ទុក​នៅ​ផ្ទះល្វែង​ដែល​គេ​ធ្វើ​មិន​ទាន់​ហើយ​ទុក​ចោល​។​
​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​ជន សង្សយ​ទី​១​ឈ្មោះ ទួន សុភាព អាយុ​២៤ ឆ្នាំ​មុខរបរ​បុគ្គលិក​លក់​គ្រឿង​អគ្គីសនី​នៅ​ម្តុំ​ទួលទំពូង មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ងិល ឃុំ​តា​ងិល ស្រុក​កំពង់លែង ខេត្ត​កំពង់​ឆ្នាំ ជនសង្ស័យ​ទី​២​ឈ្មោះ ឡេង ឈុនលី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ម្តុំ​ផ្សារ ប៉េសេ មាន​ស្រុកំណើត​ជាមួយគ្នា ៕

sokha1-1 sokha2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya