ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៧​នាក់ ករណី​បង្ក​ហិង្សា ​

ប៉េអឹម​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​៧​នាក់ ករណី​បង្ក​ហិង្សា ​

បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៦​នេះ​ថា ក្រោម​ពី​ទទួល​ព័ត៌មាន​ថា មាន​ករណី​បង្ក​របួសស្នាម លើ​ជនរងគ្រោះ​ម្នាក់ បណ្តាលឲ្យ​បែកក្បាល ដោយ​ក្រុម​ទំនើ​ង​៨​នាក់ ទើប​កម្លាំង​របស់លោក​បាន​ទៅដល់​កន្លែងកើតហេតុ​ភា្ល​មៗ និង​ចាប់បាន​ជនសង្ស័យ​ម្នាក់​។​
ហេតុការណ៍​អំពើហឹង្សា​នេះ កើតឡើង​នៅ​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ត្រង់​បរិវេណ កាស៊ីណូ​ស្តារ​វិ​ហ្គាស (​ផ្កាយ​៥) ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​
​ជនរងគ្រោះ​ឈ្មោះ ឈឿត ឈឿយ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ចំណែក​ជនសង្ស័យ​ឈ្មោះ វ៉េ​ត វណ្ណៈ​អាយុ​៣១​ឆ្នាំ រីឯ​បក្សពួក​៧​នាក់​ទៀត រត់គេចខ្លួន​បាន​ស្រមោល​។ បើ​តាម​ការអះអាង​ពី​ជនរងគ្រោះ បាន​ប្រាប់ថា ខ្លួន​បាន​មក​អង្គុយលេង​លើ​វាលស្មៅ​បរិវេណ​កាស៊ីណូ​ខាងលើ បាន​មួយសន្ទុះ ស្រាប់តែ​ឃើញ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៨​នាក់ ចុះ​ពី​លើ​រថយន្ត មិន​ស្គាល់​ម៉ាក ហើយ​ដើរ​តម្រង់​មក​ខ្លួន ក៏​ធ្វើ​សកម្មភាព​វាយ​លើ​ខ្លួន​តែម្តង ដោយ​មិន​ដឹង​ពី​មូលហេតុ ហើយ​ខ្លួន​មិន​ស្គាល់​ក្រុម​ជនសង្ស័យ​សោះ​។​
​ជនសង្ស័យ បាន​សារភាព​ប្រាប់​អាវុធហត្ថ​ថា ខ្លួន​ពិតជា​បាន​បង្ក​ហឹង្សា​ទៅលើ​ជនរងគ្រោះ​ពិ​ប្រាដ​ក​មែន​។ បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ កំពុង​ស្រាវជ្រាវ​តាម​ច្បាប់​ខ្លួន​បក្ខពួក​ផ្សេងទៀត ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕
fn-2016-08-18-10-44-19-0 fn-2016-08-18-10-44-26-0 fn-2016-08-18-10-44-26-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya