ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » ស្លាប់​២​នាក់ និង​របួស​៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦

ស្លាប់​២​នាក់ និង​របួស​៥​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​៤​នាក់ និង​របួស​ស្រាល​ម្នាក់ នេះ​បើ​តាម​ការចុះផ្សាយ​របស់ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​៨​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង យាន​ផ្សេងៗ​ចំនួន​១​គ្រឿង និង​អ្នក​ថ្មើរជើង​១​នាក់ ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​២​លើក​, មិន​គោរព​សិទ្ធិ​, និង​មិន​ប្រកាន់​ស្តាំ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៦​នាក់ (​យប់​២​នាក់​)​។​
​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន​២៩៦១​គ្រឿង ក្នុងនោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​១៣១២​គ្រឿង និង​ពិន័យ​សរុប​ចំនួន​១៦៤៩​គ្រឿង​៕

5-26 - Copy

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya