ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||     ភ្ញាក់ផ្អើល ចៅក្រមស៊ើបសួរឈ្មោះសោម វិរៈ និងព្រះរាជអាជ្ញា ឈ្មោះ អ៊ិត សុធា ដោះលែងជនជាប់ចោទស្ងាត់ៗ ?​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​សំរេចចិត្ត​ចងក សម្លាប់​ខ្លួនឯង​ ​

បុរស​ម្នាក់​សំរេចចិត្ត​ចងក សម្លាប់​ខ្លួនឯង​ ​

ខេត្ត​ត្បូងឃ្មំ​៖ បុរស​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ហើយ​ចង ក សម្លាប់​ដោយ​មិន​ដឹង​មូលហេតុ​។​
​ហេតុការណ៍​ភ្ញាក់ផ្អើល បាន​នៅ​វេលា​ម៉ោង ៥​និង​៥០ នាទី ល្ងាច ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ភូមិ មង់ ទី​៧ ឃុំ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​
​ប្រភពព័ត៌មាន ពី​សមត្ថកិច្ច​ជំនាញ​ស្រុក​ត្បូងឃ្មុំ បាន​បញ្ជាក់​ឱ្យដឹងថា នៅ​មុន​ពេល​ជន រងគ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​យក ក្រមា ចងក សម្លាប់​ខ្លួនឯង ជាប់​នឹង​រនុក​ក្រោម​ផ្ទះ​ក្នុង​បន្ទប់​របស់​ខ្លួន បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត​។​
​ជនរងគ្រោះ​មានឈ្មោះ រស់ រតនៈ ភេទ​ប្រុស​អាយុ​២៣ ឆ្នាំ រស់នៅ​ជាមួយ យាយ​ឈ្មោះ បោ​ង សុខ អាយុ​៦៤ ឆ្នាំ រស់នៅ ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ឪពុក ម្តាយ ទៅ​រកស៉ី នៅ​ខេត្ត​រតនគិរី ។​
​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​បន្តថា ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ បាន​សហកា​រណ៍ ជាមួយ កម្លាំង​ប៉ុស្តិ៍ នគរបាល មូលដ្ឋាន ចុះ​ពិនិត្យ​កន្លែងកើតហេតុ និង​សាកសព ជនរងគ្រោះ ពុំ​មាន​ពាក់ព័ន្ធ ក្នុង​បទល្មើស​អ្វី​ឡើយ គឺ​ពិតជា​បាន ធ្វើអត្តឃាត ដោយ ចងក សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ។​ហើយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏​បាន ប្រគល់​សាកសព ជនរងគ្រោះ​ឱ្យ​ទៅ​សាច់ញាតិ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

image-668 image-669

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya