ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||   

» ព័ត៌មានជាតិ » ខ្មែរ​យើង​គ្មាន​សិទ្ធិ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ណាហ្គា​? ​

ខ្មែរ​យើង​គ្មាន​សិទ្ធិ​ទិញ​ទំនិញ​ក្នុង​ផ្សារ​ណាហ្គា​? ​

ភ្នំពេញ ៖ ផ្សារ​ទំនិញ​រួច​ពន្ធ​ភ្នំពេញ​ឬ​ហៅ​ថា ផ្សារ​ក្រោម​ដី​ណាហ្គា ដែល​បើក​សាកល្បង​កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា​ឆ្នាំ​២០១៦ ពិតជា​ធ្វើឲ្យ​ប្រជាជន​កម្ពុជា ខកចិត្ត​មិន​តិច​ឡើយ ព្រោះ​ប្រជាជន​ខ្មែរ​យើង​គ្មាន​សិទ្ធិ ទិញ​ទំនិញ​នៅក្នុង​ផ្សារ​នោះបានទេ ពោល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ត្រឹមតែ​មាន​សិទ្ធិ​ដើរ​មើល​និង​លេបទឹកមាត់​ប៉ុណ្ណោះ រី​ឯ​ជន​បរទេស​គ្រប់​ជាតិ​សាសន៍​គេ​មាន​សិទ្ធិ​ពេញលេញ​ទិញ​នូវ​ទំនិញ​អត់​បង់ពន្ធ​ទាំង នោះ ។​
​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចូល​ទៅ​ទិញ​ទំនិញ​ល្អៗ អត់​បង់ពន្ធ​នៅ​ផ្សារ​ក្រោម​ដី​របស់​ក្រុមហ៊ុន​ណាហ្គា​វើល​នោះ​បាន​សម្តែង​មតិ​ថា ពួកយើង​មាន​ការសោកស្តាយ ខណៈ​គេ​ហាម​មិន​ឲ្យ​ពលរដ្ឋ​ខ្មែ​រទិញ ទំនិញ​ក្នុង​ផ្សារ​នេះ ។ ពលរដ្ឋ​បន្តថា បន្តិច​ទៀត​នៅ​កណ្តាល​ទីក្រុង​យើង​ក្លាយជា​តំបន់​ចែក​ដាច់​ដោយ ឡែក​គឺ​តំបន់​ខ្មែរ​និង​តំបន់​ពួក​បរទេស​ហើយ ។ គេ​មក​រកស៊ី​នៅក្នុង​ស្រុក​ខ្មែរ តែ​បែរជា​ខ្មែរ​គ្មាន​សិទ្ធិ​ទិញ ទំនិញ​ក្នុង​ផ្សារ ដែល​បង្កើត​នៅក្នុង​ស្រុក​ខ្មែរ​របស់​ខ្លួន ។​
​ប្រជាពលរដ្ឋ​បន្តថា ការ​ដែល​រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​នេះ​នាំ​ទំនិញ​អត់​បង់ពន្ធ​ចូល​គឺ​ធ្វើ​ឲ្យ​រដ្ឋ​យើង​ខាត បង់​ចំណូល​ច្រើនណាស់ ព្រោះ​មិន​ដឹង​ជា​ក្រុមហ៊ុន​នោះ​នាំ​ចូល​សំរាប់តែ​លក់​ក្នុង​ផ្សារ​ឬក៏​លួច​លក់​ចេញ ទៅ​ខាងក្រៅ​យកចំណេញ​បន្ថែម​នោះ​ទេ ។ បើ​ក្រុមហ៊ុន​ណាហ្គា​វើល​ពិតជា​ខ្លាំង ពិតជា​ត្រឹមត្រូវ​ដែល​មិន​ឲ្យ​ខ្មែ​រទិញ​ទំនិញ​អត់​បង់ពន្ធ​ក្នុង​ផ្សារ​នេះ គួរតែ​ក្រុមហ៊ុន​ណាហ្គា​វើល ហាម​ពលរដ្ឋ​ខ្មែរ​កុំឲ្យ​ចូល​ទៅ លេងល្បែង​ក្នុង​នោះ​ដែរ​ទៅ ព្រោះ​គេ​មើលឃើញថា សព្វថ្ងៃ​នេះ​ខ្មែរ​យើង​ចូល​ទៅ​លេង​ល្បែង​ចាញ់​អស់ សល់​តែ​ក្តិត​ខោ​មាន​ប្រមាណ​៨០% រីឯ​ពួក​បរទេស​មាន​តែ​ប្រមាណ​២០%​ប៉ុណ្ណោះ ។ បើ​ណាហ្គា​វើល ហាម​បាន​កុំ​ឲ្យ​ខ្មែរ​ចូល​លេង​ទើប​គេ​ហៅ​ថា​ក្រុមហ៊ុន​ល្អ នៅក្នុង​នោះ​មាន​កន្លែង​បញ្ចាំ​របស់ទ្រព្យ​គ្រប់ ប្រភេទ ដោយ​គ្មាន​លិខិតស្នាម​ក៏​ទទួលយក​ដែរ ហើយ​កន្លងមក​អាជ្ញាធរ និង​សមត្ថកិច្ច​អត់​ហ៊ាន​ក្អក​ជា មួយ​ក្រុមហ៊ុន​នេះ​ទេ ។ ដូច្នេះ​សូម​រាជរដ្ឋាភិបាល​មើល​លើ​ករណី​នេះ​ផង ព្រោះ​ក្នុង​ច្បាប់​បើក​ល្បែងស៊ីសង​គេ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ចូល​លេង​ទេ ចុះ​ហេតុអ្វី​ក្រុមហ៊ុន​ណាហ្គា​វើល​នេះ​ឲ្យ​ខ្មែរ​ចូល​លេង​? សូម អាជ្ញាធរ សមត្ថកិច្ច​មើល​លើ​គោលការណ៍​ភូមិ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​ឡើងវិញ ព្រោះ​សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​ខាងលើ​កំពុងតែ​ជាន់ឈ្លី​នូវ​គោលការណ៍​អស់ទាំងនោះ​ហើយ ។​
​ទោះជា​យ៉ាងណាក្តី ព័ត៌មាន​ទាំងនេះ​មិនដឹង​ជា​ពិត​ក្នុង​កម្រិត​ណា​នោះទេ ព្រោះ​មិន​អាច​សុំ​ការ​បក ស្រាយ​ពី​តំណាង​ក្រុមហ៊ុន​នេះ​បាន​ទេ កាល​ពី​ម្សិលមិញ ៕ ដោយ ៖​ឧត្តម​index

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya