ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ចាប់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ជាង​៦០០​នាក់ នៅ​ភ្នំ​សក្តិ​សិទ្ធ​មួយ ​

ចាប់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ជាង​៦០០​នាក់ នៅ​ភ្នំ​សក្តិ​សិទ្ធ​មួយ ​

អធិការ​មួយក្រុម ដែល​មាន​ព្រះសង្ឃ​ចំនួន​១០​អង្គ បាន​ជួយ​ចាប់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ជាង​៦០០​នាក់ នា​ភ្នំ Wutai ដើម្បី​ទប់ស្កាត់​ជន​បោកប្រាស់ និង​បន្លំ​នៅ​ភ្នំ​ដ៏​សក្តិ​សិទ្ធ​នេះ​។ នេះ​បើ​តាម​សារព័ត៌មាន​ស៊ិនហួ នៅ​យប់​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​ឆ្នាំនេះ​។​
​ទី​គោរព​សក្ការៈ​ដ៏​ល្បី​នៅ​ខេត្ត Shanxi ភាគ​ខាងជើង​ប្រទេស​ចិន បាន​ទាក់ទាញ​អ្នក​មាន​ជំនឿ និង​ក្រុម​ភ្ញៀវទេសចរ រាប់លាន​នាក់​ជា​រៀងរាល់ឆ្នាំ​។ ហើយ​វា​ក៏​ត្រូវបាន​គេ​ដឹង​ដែរ​ថា មាន​ព្រះសង្ឃ​ក្លែងក្លាយ ដែល​បោកប្រាស់​ប្រាក់​តាមរយៈ​ការ​ទស្សន៍ទាយ​, បិណ្ឌបាត និង​ការសម្តែង​តាម​ដងផ្លូវ​។​
«​យើង​កំពុង​ព្យាយាម​ដើម្បី​លុបបំបាត់​ករណី​ឆបោក ហើយ​ក្រុមអធិការកិច្ច​ព្រះសង្ឃ បាន​ធ្វើ​ឡើង​យ៉ាង​ល្អ​» នេះ​បើ​តាម​មន្ត្រី​មួយ​រូប នៃ​ការិយាល័យ​កិច្ចការ​សាសនា​។​
​ព្រះសង្ឃ Yiliang ជា​ប្រធាន​ក្រុម បានឲ្យដឹងថា ពួក​គេ​ទទួលស្គាល់​ព្រះសង្ឃ​ក្នុង​តំបន់ ហើយ​ពួកគេ​បាន​ឃើញ​ព្រះសង្ឃ​ដែល​មិន​ធ្លាប់​ស្គាល់​មុខ បង្ហាញ​ប​ណ្ឌ​សំគាល់ និង​ព័ត៌មាន​លម្អិត​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ពួកគេ​។ «​ប្រសិន​បើ​ពួកគេ​មិន​បង្ហាញ​យើង នូវ​បណ្ឌសំគាល់ខ្លួន​ជា​ព្រះសង្ឃ របស់​ព្រះពុទ្ធសាសនា​នោះទេ យើង​នឹង​ដោះ​ស្បង់​ជីវ​ពួកគេ​ចេញ ហើយ​បញ្ជារ​ឲ្យ​ចាកចេញ​ពី និង​រាយការណ៍​ទៅកាន់​ប៉ូលិស​»​។​
​គិត​រហូត​មកដល់ពេលនេះ ក្រុមអធិការកិច្ច​ព្រះសង្ឃ បាន​រក​ឃើញ​ព្រះសង្ឃ​ក្លែងក្លាយ​ជាង​៦០០​នាក់ និង​ដកហូត​ស្បង់​ជីវ​ជាង​៥០០​សម្រាប់ ចាប់តាំងពី​ក្រុម​បាន​បង្កើតឡើង​។ ក្រុម​អធិការ​ព្រះសង្ឃ ក៏​បាន​រកឃើញ​មាន​ជាង​១០០​ករណី នៃ​ព្រះសង្ឃ​ដែល​បាន​ប្រព្រឹត្ត​បំពាន​សាសនា​ផងដែរ​៕
fn-2016-08-18-08-59-35-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya