ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ ឯក សារិន ហៅវុធ មេប៉ុស្ទិឃុំទន្លេបិទ មានអំណាចកាងបនល្បែងជល់មាន់នៅព្រៃខ្មោច សូមអគ្គស្នងការមេត្តាពិនិត្យបុគ្គលខិលខូចរូបនោះផង​  ||     ដីគម្របព្រៃឈើនៅតាមជួរភ្នំក្នុងឃុំ ត្រងិល ដែលគ្រប់គ្រងដោយសហគមន៍ព្រៃឈើ កំពុងទទួលរងនូវការ បាត់បង់អស់ទាំងស្រុងនៅលើទឹកដី ស្រុកកំពង់លែង​  ||     លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ​រំភើ​បរហូត​ដល់​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន ពេល​ឃើញ​រូបថត គំនូរ និង​ពាក្យ​ជូនពរ​របស់​កុមារ​ពិការ អង្គការ HHC

សម្តេច​តេជោ​រំភើ​បរហូត​ដល់​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន ពេល​ឃើញ​រូបថត គំនូរ និង​ពាក្យ​ជូនពរ​របស់​កុមារ​ពិការ អង្គការ HHC

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា​នេះ បាន​បញ្ជាក់​ពី​ក្តីរំភើប រហូត​ដល់​ស្រក់​ទឹកភ្នែក​មិន​ខ្លួន នៅពេល​សម្តេច​បាន​ឃើញ​ការរៀបចំ​រូបថត គំនូរ និង​ការសរសេរ​ពាក្យពេចន៍​ជូនពរ​របស់​កុមារ​ពិការ នៃ​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍ (HHC) ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់ទៀតថា ដំណក់ទឹកភ្នែក​របស់​សម្តេច នឹង​ធ្វើឲ្យ​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ខិតខំ​ជួយ​កុមារ​ពិការ នៃ​អង្គការ HHC តទៅទៀត ហើយ​សម្តេច​នឹង​រក​ពេល​ជួប​កុមារ​ពិការ​នៅ​អង្គការ​នេះ នាពេលខាងមុខ​។​
​សម្តេច​តេជោ ហ៊ុន សែន បាន​សរសេរ​បង្ហោះ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​តា និង​យាយ​រំភើបចិត្ត​ខ្លាំងណាស់ ដែល​ចៅៗ​បាន​នាំ​គ្នា​រៀបចំ​រូបថត គំនូរ និង​សរសេរ​ពាក្យ​ជូនពរ​មក​តា​យាយ​។ ចៅៗ​បាន​ធ្វើ​ឱ្យ​តា​ស្រក់​ទឹកភ្នែក ដែល​ហូរ​មក​មិនដឹង​ខ្លួន​។ ដំណក់ទឹកភ្នែក​របស់​តា នឹង​ធ្វើ​ឱ្យ​តា​រួម​ជាមួយ​យាយ ខិតខំ​ជួយ​ពួក​ចៅ​តទៅទៀត​។ តា​នឹង​រក​ពេល​ទៅ​ជួប​ចៅៗ​នាពេលខាងមុខ​។ ជូនពរ​ចៅៗ​មាន​សុខភាព​ល្អ​»៕

K-0541

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya