ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក​ គង់ ណារិន្ទ មេប៉ុស្តិ៍ច្រកបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ?​  ||     ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ប៉ូលិស ឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​អូឡាំពិក ពាក់ព័ន្ធ​ការលក់​សំបុត្រ Rio Olympic 2016 ខុសច្បាប់

ប៉ូលិស ឃាត់ខ្លួន​សមាជិក​ក្រុមប្រឹក្សា​អូឡាំពិក ពាក់ព័ន្ធ​ការលក់​សំបុត្រ Rio Olympic 2016 ខុសច្បាប់

(​ក្រុង​រី​យ៉ូ​)៖ សមាជិក​ក្រុមប្រឹក្សា​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) លោក Patrick Hickey ត្រូវបាន​ប៉ូលិស​ប្រេ​ស៊ីល​ចាប់​ឃាត់ខ្លួន​នា​រសៀល​ថ្ងៃ​ពុធ ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ ពាក់ព័ន្ធ​ការលក់​សំបុត្រ​ចូល​ទស្សនា​ព្រឹត្តិការណ៍​កីឡា Rio Olympic Games 2016 កេងចំណេញ​ខ្លួនឯង ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រេ​ស៊ីល​។​
​សារព័ត៌មាន BBC របស់​អង់គ្លេស​បាន​ចេញ​ផ្សាយ​ឲ្យដឹងថា ប៉ូលិស​ប្រេ​ស៊ីល​បាន​ធ្វើ​ចាប់ខ្លួន​បុរស​វ័យ ៧១​ឆ្នាំ Hickey ក្នុង​បន្ទប់​សណ្ឋាគារ ដែល​កំពុង​ស្នាក់នៅ​ជាមួយ​កូនប្រុស​ម្នាក់ ក្នុង​ឱកាស​រៀបចំ​កីឡា Olympic Games 2016 នៅ​ទីក្រុង Rio de Janeiro ក្រោយពី​ទទួលបាន​របាយការណ៍ មាន​ភាពមិនប្រក្រតី​ពី​ការលក់​សំបុត្រ Rio Olympic​។​
​មុន​ឈានដល់​ការចាប់ខ្លួន​នេះ​ដែរ គឺធ្វើឡើង​ត្រឹម​តែ​រយៈពេល ១​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​ការ​ចាប់បាន​បុរស​ម្នាក់​ដែល​បាន​លក់​សំបុត្រ Rio ខុស​ច្បាប់​មាន​រហូត​ដល់​ជាង ៨០០​សន្លឹក​។​
​ភ្លាមៗ​នោះ លោក Hickey ក៏​បាន​ព្យាយាម​រត់គេចខ្លួន​ផងដែរ តែ​យឺត​ពេល​ទៅ​ហើយ ហើយក៏​បាន​ធ្លាក់ខ្លួន​ដែរ ក្រោយ​ពេល​ប៉ូលិស​ចាប់បាន​។​
​លោក Patrick Hickey ដែល​ជា​ប្រធាន​គណៈ​គ​ម្មា​ធិ​ការ​អូឡាំពិក​ប្រចាំ​ទ្វីបអឺរ៉ុប និង​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​នៃ IOC តាំងពី​ឆ្នាំ​២០១២ នោះ ត្រូវបាន​ប៉ូលិស​ដាក់​ការសង្ស័យថា បាន​លួច​ដំឡើង​តម្លៃ​សំបុត្រ VIP ចូល​ទស្សនា Rio Olympic 2016 ដែល​គិត​ជា​ទឹកប្រាក់​ច្រើនជាង ៧៨០០​ដុល្លារ​អាមេរិក​៕

AP6_3_2016_000212A

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya